លោកវិល្លាម ៖ ១១ ទស្សន​សម្រាប់​រុញអ្នកឲ្យ​ក្លាយជាកំពូល​អ្នកចំបាំង​ក្នុងសង្គ្រាម​ជីវិត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 30, 2017

លោកវិល្លាម ៖ ១១ ទស្សន​សម្រាប់​រុញអ្នកឲ្យ​ក្លាយជាកំពូល​អ្នកចំបាំង​ក្នុងសង្គ្រាម​ជីវិត

អាយឌីអូឡូជីញ៉ូស

ភាគបន្ត ៖ ១១ទស្សនៈ សម្រាប់រុញអ្នកអោយក្លាយជាកំពូលមនុស្សលេីសមរភូមិជីវិត ........!!!!

៖ បេីពាក្យមេីលងាយជាពាក្យនាំអោយអ្នកថោកដូច្នេះអ្នកនិយាយពាក្យនោះមកអ្នកកាន់តែថោកជាងអ្នក ព្រោះគេអ្នកបៀមពាក្យនោះមុននិយាយមកកាន់អ្នក ។

៖ បេីអ្នកធ្វេីល្អចេញពីចិត្តហេីយនៅតែគេថាអ្នកអាក្រក់ មនុស្សដែលចោទថាអ្នកនឹងហេីយដែលអាក្រក់ គឺការគិតគេអាក្រក់រហូតមេីលលែងយល់ថាអ្វីល្អ ។

៖ មិត្តដែលល្អចំពោះអ្នកបំផុតគឺក្ដីទុក្ខ ទោះមិនហៅក៏វាមកលេងដល់ផ្ទះ ឯមិត្តអាក្រក់ទុរយសគឺក្ដីសុខ បន់ផងហៅផងវាមិនងាយមកទេ ។

៖ កុំរៀនគិតអវិជ្ជមានច្រេីនពេក ព្រោះកាន់តែគិតពីភាពអវិជ្ជមាន អ្នកនឹងកាន់តែជួបរឿងអវិជ្ជមាន ។

៖ ពេលអ្នកបរាជ័យអ្វីមួយសុំអ្នកកុំអស់សង្ឃឹម ហោចណាស់ ការបរាជ័យនោះនាំអោយអ្នកជោគជ័យនៅរឿងមួយដែលអ្នកមិនអាចស្មានដល់ គឺជោគជ័យនៅការពិសោធន៍មនុស្សជុំវិញអ្នក ។

៖ អ្នកឈ្នានីសគេមិនសូវមានក្ដីសុខឡេីយ ព្រោះគាត់ចំណាយពេលច្រេីនណាស់ ចរឹតថោកទាបរបស់ពួកនេះ គឺស្អប់យេីងមិនអស់ចិត្តទៅបបួលអ្នកដទៃមកស្អប់យេីងដែរ ។

៖ ការមិនតបតយកចាញ់ឈ្នះមិនមែនជាសញ្ញាណបញ្ជាក់ថាអ្នកខ្សោយ ឬ អ្នកខ្លាចទេ ការពិតវាជាសញ្ញាណថាអ្នកជាបុគ្គលថ្លៃថ្នូរ ហេីយមិនចង់ប្រលាក់ជាមួយបុគ្គលអប្បលក្ខណ ។

៖ បេីគេឈ្លោះនឹងអ្នកសុំអ្នកញញឹមហេីយដេីរចេញ លទ្ធផលគឺអ្នកនឹងឈ្នះ ព្រោះអ្នកឈ្នះខាងអត់ធ្មត់ ហេីយគេចាញ់យ៉ាងឥតប្រកែកបាន ព្រោះបេីគេពូកែអត់ធ្មត់គេមិនមកឈ្លោះនឹងអ្នកទេ ។

៖ បេីគេវាយតម្លៃអ្នកទាបដូចធូលីដី អ្នកសប្បាយចិត្តចុះព្រោះអ្នកអាចជាធូលីដីក្នុងភ្នែកគេ ដែលគេកំពុងឈឺចុកផ្សា ។

៖ បេីគេដៀលថាយេីងខ្សោយ ដូច្នេះមិនបានន័យថាគេខ្លាំងទេគេក៏ខ្សោយដែរ ព្រោះអ្នកខ្លាំងពិតប្រាកដមិនថោកទាបមករករឿងអ្នកខ្សោយទេ ។

៖ សាហាវបំផុតនៅលេីលោកគឺពពួកមនុស្សអាក្រក់បោកប្រាស់មនុស្សស្លូតត្រង់អោយមកស្អប់មនុស្សល្អ ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here