ឧកញ៉ា ២នាក់ ព្រួតវាយ​បកទៅ​លោក ជុំកុសល លើ​ប្រធានបទ​លោកវិល្លាម សុំប្រកួត​នឹងកូនថ្នាក់ដឹកនាំ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, September 28, 2017

ឧកញ៉ា ២នាក់ ព្រួតវាយ​បកទៅ​លោក ជុំកុសល លើ​ប្រធានបទ​លោកវិល្លាម សុំប្រកួត​នឹងកូនថ្នាក់ដឹកនាំ

អាយឌីអូឡូជីញ៉ូស

ទាក់ទងនឹងរឿង លោក វិល្លាម សុំប្រកួតជាមួយកូនសម្ដេច ទាំងបី នៅមិនទាន់បញ្ចប់នៅឡើយទេ តែនៅក្នុងរឿងនេះ ហាក់លេចចេញ នូវតួថ្មី គឺ ឯកឧត្តម ជុំ កុសល ដោយមានការចូលរួមឆ្លើយតប​​ជាច្រើននាក់ទៅ​លើឯកឧត្តម។

ក្នុងការឆ្លើយតប​នេះ មានឧកញ៉ា ពីររូប គឺលោក ឧកញ៉ា ដេវីត ឆាយណាវ៉ា និងលោកឧកញ៉ា សុខលីម បានព្រួតគ្នាតទល់សម្ដីនឹងឯកឧត្តម ជុំកុសល ។

លោកឧកញ៉ា ដេវីត ឆាយណាវ៉ា ដែលធ្លាប់មានរហ័សនាមឧកញ៉ាចិត្តធម៌ បាននិយាយថា ៖

“ជាអ្នកចង់ប្រកួត ទោះជាអ្នកចូលរួមការពារ ទោះជាអ្នកវេទនា ទោះជាអ្នកពូកែដៀលត្មះក៏មិនខុស តែខុសលោកខ្ពស់ហួសហួចហៅខ្យល់!”

ហាសហា មិត្តនិងប្រិយ៍មិត្ត មិនគិតថាចូលរួមបញ្ចេញមតិ យូរទៅពិសពុលឡប់។

វ័យហួសហើយនៅឡើយចង់ខ្លាំង វាជាសន្ដានសក្ដានុពលរបស់សត្វមនុស្ស។ រាស្ត្រខ្មែរទន់ទាបចំណេះខ្ពស់ចោទថ្លើមធំវីលៀម(William).

ថ្លើមវាជាអាការៈក្នុងខ្លួនមនុស្សសត្វ វាជាសរីរាង្គធំដែលអង្គុយនៅផ្នែកខាងស្តាំនៃពោះ, ព្រោះវាជួយបន្សាបសារធាតុបង្កគ្រោះថ្នាក់។

ថ្លើមរាស្ត្រ ប្រជាជនខ្មែរ ការពារជួយបន្សាបសារធាតុបង្កគ្រោះថ្នាក់ដល់សង្គមជាតិមាតិភូមិខ្មែរ បើថ្លើមធំវីលៀមប្រែជាអ្នកឈ្នះនោះ ដេវិដ ឆាណាយវ៉ា, ខ្ញុំសូមប្រកួតជាមួយម្ដង តែបដិសេធជាមួយអ្នកអន់ សុំកុំក្លាយជាអ្នកដឹកនាំ ដើម្បីជ័យលាភីកូនខ្មែរជំនាន់ក្រោយ!

ឃ្លានេះអាចសម្ដៅបានថាលោកឧកញ៉ា គ្រាន់តែលោកវិល្លាមសុំប្រកួតសោះក៏ចោទគ្នាថាថ្លេីមធំដែរ យូរៗទៅការបញ្ចេញមតិរបៀបពិសពុលកាន់តែជ្រាបចូលក្នុងសង្គមខ្មែរកាន់តែជ្រៅ

រីឯលោកឧកញ៉ាសុខលីមវិញ បានបញ្ចេញមតិតបទៅលោក ជុំកុសលថា ៖

សូមបងកុសលទទួលនូវការគោរពស្រឡាញ់ពីខ្ញុំក្នុងនាមបងជាបញ្ញវ័ន្តមួយរូប ហើយទាំងអស់គ្នាសុទ្ធតែយល់ពីរឿងសេក អ្នកលក់សេកគាត់និយាយថាលើកជើងស្តាំវានិយាយអង់គ្លេស( និន្នាកាលអាមេរិក)លើកជើងឆ្វេងវានិយាយភាសារចិន អ្នកមិនចងទិញសេកគាត់ផ្ចាញ់ផ្ចាលអ្នកលក់ថា ចុះបើលើកជើងវាទាំងពីរ វានិយាយភាសារអ្វី ម្ចាស់សេកនិយាយថាអុកក្តិតអាញ អាចុយម្រាយ

បងជាទីគោរព យើងទាំងអស់គ្នាសុទ្ធតែបក្សប្រជាជន ស្រឡាញ់សម្តេច តែសុំឲ្យនៅកណ្តាល អាព្យាក្រឹត្យបន្តិច ការគាំទ្រ និងប្រជាប្រិយភាពនឹងកើនឡើង😊

ចំពោះស្ថានការណ៍ដ៏ក្ដៅ និងរសេីបនេះ មានបុគ្គលល្បី និងអ្នកជំនួញធំជាច្រេីនបានចេញមុខប្រកួតប្រជែងលេីប្រធានបទនេះ តាមរយៈការបញ្ចេញមតិដោយផ្អែកលេីនីតិសាស្ត្ររៀងៗខ្លួន យ៉ាងណាមិញសូមទស្សនិកជនមេត្តាតាមដានដោយភាពវៃឆ្លាត និងសិក្សាអោយស៊ីជម្រេៅ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here