បែកធ្លាយ ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់ជា​អ្នក​អនុញ្ញាត ឲ្យលោក សុខ គង់ ប្ដូរឈ្មោះ​ភ្នំបូកគោ​ទីតាំងប្រវត្តិ​សាស្ត្រ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 23, 2017

បែកធ្លាយ ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់ជា​អ្នក​អនុញ្ញាត ឲ្យលោក សុខ គង់ ប្ដូរឈ្មោះ​ភ្នំបូកគោ​ទីតាំងប្រវត្តិ​សាស្ត្រ

អាឌីអូឡូជី

បន្ទាប់ពីមានការ ផ្ទុះប្រតិកម្មពីសំណាក់មហាជន ស្ដីពីការប្ដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំបូកគោ រហូតឈានដល់ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាអោយប្ដូរវិញនោះ ស្រាប់តែបែកធ្លាយលិខិតអនុញ្ញាត្តិរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាត​ ឲ្យក្រុមហ៊ុនសុខា របស់ លោកឧកញ៉ាសុខគង់ ប្ដូរឈ្មោះ។

តែក្នុងករណីនេះផ្ទាល់ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថាពុំមានរដ្ឋអំណាចណាដឹងនោះទេ ចុះហេតុអ្វី បានជាមានលិខិត ចេញដោយក្រសួងពាណិជ្ជកម្ម និងចម្លងជូនសាលាខេត្តកំពត ទៅវិញ ដូច្នេះបានន័យថា មន្ត្រីរាជការក្រោមឱវាទ ជាអ្នកសម្រេចដោយមិនបានជម្រាបជូនសម្ដេចឬយ៉ាងណា ?

លិខិតក្រសួង​ពាណិជ្ជកម្ម
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here