លោកគ្រូ អគ្គីនេត្រ ឈប់ធ្វើ​ជំនួញ​មន្តអាគម មកធ្វើ​ជំនួញគ្រឿង​ញៀន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, September 29, 2017

លោកគ្រូ អគ្គីនេត្រ ឈប់ធ្វើ​ជំនួញ​មន្តអាគម មកធ្វើ​ជំនួញគ្រឿង​ញៀន

អាយឌីអូឡូជីញ៉ូស

នៅមុននេះបន្តិច សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ដែលល្បីតាម Facebook ខាងអាគមអូមអាម និងដាក់ឈ្មោះខ្លួនឯងជា «គ្រូអគ្គីនេត្រ» ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន មកកាន់មន្ទីរប្រឆាំងគ្រឿងញៀន។

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។

ក្រោយពីសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅល្ងាចថ្ងៃដដែរនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរងចាំបន្តនីតិវិធីនាព្រឹកស្អែក។

ប្រិយមិត្តពិតជាបានស្គាល់​លោកគ្រូម្នាក់​នេះយ៉ាងច្បាស់​ថាកាលពីប៉ុន្មាន​ខែមុននេះ គាត់ជាមនុស្សល្បីល្បាញម្នាក់ខាងជួញដូរមន្តអាគម តែស្រាប់តែពេលធ្លាក់ខ្លួនមកជួញដូរថ្នាំញៀន ក៏ត្រូវបានវៃខ្នោះតែម្ដង។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here