លោកវិល្លាម ៖ ការ​សុំប្រកួត​ជាមួយកូន​ថ្នាក់ដឹកនាំ​គឺបង្ហាញ​ថាកម្ពុជា​មានប្រជាធិបតេយ្យ​គ្រប់គ្រាន់​ដែលសហរដ្ឋ​អាមេរិក​គួរសិក្សាពី​ចំនុច​នេះ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, September 25, 2017

លោកវិល្លាម ៖ ការ​សុំប្រកួត​ជាមួយកូន​ថ្នាក់ដឹកនាំ​គឺបង្ហាញ​ថាកម្ពុជា​មានប្រជាធិបតេយ្យ​គ្រប់គ្រាន់​ដែលសហរដ្ឋ​អាមេរិក​គួរសិក្សាពី​ចំនុច​នេះ

អាឌីអូឡូជី

រឿង​លោក​វិ​ល្លាម ដែល​លោក​សុំ​ប្រកួត​ជាមួយ​កូន សម្ដេច ហ៊ុនសែន បានក្លាយជាប្រធានបទមួយកំពុង មានការចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយក្នុង​នោះមាន​សារព័ត៌មាន​ជាច្រើន បានចុះផ្សាយផងដែរ ។

នៅមុននេះបន្តិច លោកបានបកស្រាយពី មូលហេតុខាងលើ ដើម្បីឲ្យប្រិយមិត្តកាន់តែ យល់ច្បាស់អំពីរឿងនេះ៖

សង្គមប្រជាធិបតេយ្យគេអត់ដែលនិយាយពាក្យថា ខ្ពស់ទាប វណ្ណៈតូច វណ្ណៈធំទេ សង្គម​ប្រជាធិបតេយ្យ​គឺរស់យ៉ាងស្មេី​សិទ្ធស្មេីភាព គេនិយាយថា ខ្ញុំវណ្ណៈស្អី ឋានៈស្អី មេីលខ្លួន​ឯងផង ទាបប៉ុណ្ណា ហាហាភាសាបែបនេះ​គេនិយាយក្នុង​សង្គមសក្តិភូមិទេ ។

ថ្ងៃនេះខ្ញុំបេីកទំព័រអោយដឹង​ថាខ្មែរមាន​ប្រជាធិបតេយ្យ រាស្ត្រសាមញ្ញហ៊ាន​សុំប្រកួតជាមួយ​កូនថ្នាក់ដឹកនាំ តាមការបេីកផ្លូវ​របស់ សម្ដេច​តេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា បេីរឿង​នេះធ្វេីបាន​មែន អាមេរិកអាចបាក់អំនួត​រឿងបង្រៀន​ខ្មែរពីលទ្ធិ​ប្រជាធិបតេយ្យ ក្នុងពិភពលោកនេះគ្មានបរទេសណាមានរាស្ត្រសាមញ្ញសុំប្រកួតជាមួយកូនថ្នាក់ដឹកនាំទេ មានតែកម្ពុជា ចឹងបាន​បង្ហាញ​ទៅពិភពលោក​ថា​ក​ម្ពុជាមានសេរីភាពល្អ និងប្រជាធិបតេយ្យ ដែលអាមេរិកគួរ ឃេីញចំនុចនេះនឹងរឿងដែលកេីតឡេីងនៅថ្ងៃនេះ ហេីយលោកអូបាម៉ាគួរ រៀនតាម​កម្ពុជាអោយ​កូនស្រីលោក​តបទៅកាន់មេធាវី​កម្សត់​នៅប្រទេសកេនយ៉ា​ដែលសុំស្រលាញ់កូនលោកផង ព្រោះប្រទេសបិតា​ប្រជាធិបតេយ្យ គួរណាស់រៀនអោយតម្លៃមនុស្សអោយស្មេីគ្នា។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here