កំណាព្យខ្លី ន័យជ្រៅ ផ្ញើជូន បញ្ញវ័ន ដែល​ដេក​លង់លក់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, September 25, 2017

កំណាព្យខ្លី ន័យជ្រៅ ផ្ញើជូន បញ្ញវ័ន ដែល​ដេក​លង់លក់

អាឌីអូឡូជី

នៅលើគណនីហ្វេសប៊ុក លោក ង៉ែត ម៉ាន់ឌី បានជូនជាកំណាព្យមួយខ្លី តែអត្ថន័យជ្រៅ ដែលលោកបានទុកផ្ញើជូន បញ្ញវ័ន ដែល​ដេក​លង់លក់ ៖

ឱសេកសារិការទាសាខ្ញុំបាវ ទាសីដ៏ខ្លៅជំនិតភ្នែកធ្លាក់

រស់សុីមួយឆ្អែតក្រហេតុចង់ប្រាក់ បោះសុខសច្ចៈព្រមខ្វាក់ធ្វើថ្លង់។

មនុស្សជាច្រើន ដេកលង់លក់ស្កប់ស្កល់ បើទោះជាកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ នេះជាមូលហេតុដែលនាំអោយខ្មែរខ្សោយ និងរងការគាបសង្កត់ពីបនបរទេស ក៏ដូចជាជនមានអំណាច។ បើម្នាក់ៗ នាំគ្នាស្ងាត់ចាំមើល មិនហ៊ាន និយាយ មិនហ៊ានតតាំង រអារក្នុងការបញ្ចេញមតិយោបល់ ធ្វើដូចម្តេច អាចដឹកនាំ ពលរដ្ឋ និងកាន់តែគ្មានលទ្ធភាពពន្យល់ អប់រំពលរដ្ឋធម្មតា និងយុវជន ដែលមិនមែនជាបញ្ញាជនបានទៅ? បើទោះជាលទ្ធភាព និងតថភាពនៃការ លះបង់ជូនជាតិ កំរិតនៃការបញ្ចេញ ឆន្ទៈ ពលិកម្មរបស់យើង ធ្វើទៅតាមតែលទ្ធភាពរបស់យើង តែក្នុងនាម យើងជាបញ្ញាជន មានតួរនាទីផ្សេងមួយទៀត ក្នុងការដឹកនាំ បរិបថរបៀបរបបសង្គម កុំបណ្តាលអោយ តំលៃរបស់សង្គមយើងធ្លាក់ចុះ។ ការធ្លាក់ចុះ នៃមុខមាត់របស់ប្រទេសជាតិ បណ្តាលមក ពី បញ្ញវន្ត សុំតែសុខ និង ក្រុមសេក ទាំងឡាយដែលតែតែនិយាយតាម ការបង្គាប់ និង បង្ហាត់។ កាលណាយើងនៅតែបន្ត សូម្បីតែមិនហ៊ានក្នុងការនិយាយ មិនអើពើ ហើយខ្លាច ឬយល់ថាមិនមានប្រយោជន៏ ជាការរំខាន អ្នកដទៃក៏ គេដឹងដូចយើងដែរ កុំនិយាយល្អជាង ពាក្យទាំងនេះមិនគួរប្រើក្នុងនាមជាបញ្ញវន្តមួយរូប ព្រោះខ្វះការយល់ដឹង វា មានន័យថា យើង គាំទ្រ ក៏ដូចជាចូលរួម ប្រព្រឹត្ត ឬ គាំទ្រទង្វើមិនសមរម្យទាំងឡាយក្នុងសង្គម។ បញ្ញាជន កំលាំងចលករ ក្នុងការអភិវឌ្ឍន៍សង្គម ជម្រុញសង្គម ជាសម្លេងដែលសំខាន់ មិនអាចខ្វះបាន ដែលខុសឆ្ងាយពី សេក ដែលគេចិញ្ចឹម។ បើយើងម្នាក់ៗ សំងំសុខរៀងៗ ខ្លួន ហើយបញ្ញាជនទាំងឡាយ មិនមានលទ្ធភាពក្នុងការបញ្ចេញឥទ្ធិពល និងលទ្ធភាព របស់ខ្លួន ហើយរណប ឬ ព្រមចាញ់ នោះសម្លេងយើង ក្លាយជាសម្លេងភាគតិច ជាក្រុមដែលអសកម្មជាងគេ នោះតើអ្វីជាតំលៃរបស់យើងជាបញ្ញាជន?

បើទោះបីជាតិចតួចយ៉ាងណា សូមមេត្តា ផ្តល់ជាទស្សនទាន ចូលរួម កសាងសង្គម បណ្តុះផ្នត់គំនិត ជាតិនិយម បញ្ញវន្តនិយម លើកស្ទួយ និងអោយតំលៃ បញ្ញជន ក៏ដូចជារួមគ្នាស្តារ និងលើកស្ទួយមុខមាត់ជាតិ និងអភិវឌ្ឍន៍សង្គមរបស់យើងដើម្បីអោយគប្បីនឹងដូនតា ព្រះមហាវីរៈក្សត្រគ្រប់ៗព្រះអង្គ ជាពិសេសសំរាប់ កិត្តិយស សីលធម៌សង្គម និងភាពថ្លៃថ្នូររបស់ប្រទេសជាតិយើង។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here