លោក​បណ្ឌិត ង៉ែត ម៉ាន់ឌី ចេញមុខ​រិះគន់លោក ជុំ កុសល ថាហ៊ាន​វាយតម្លៃ​លោកវិល្លាម​ព្រោះចង់​ទ្រកូន​ថ្នាក់ដឹកនាំ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, September 26, 2017

លោក​បណ្ឌិត ង៉ែត ម៉ាន់ឌី ចេញមុខ​រិះគន់លោក ជុំ កុសល ថាហ៊ាន​វាយតម្លៃ​លោកវិល្លាម​ព្រោះចង់​ទ្រកូន​ថ្នាក់ដឹកនាំ

អាយឌីអូឡូជីញ៉ូស

ទាក់ទងនឹងរឿងលោក វិល្លាម គ័ង សុំប្រកួតជាមួយ កូនទាំង៣ របស់សម្ដេចតេជោ មានអ្នករិះគន់ ដៀមដាម លាបពណ៌ ហើយក្រៅពីហ្នឹងក៍មានអ្នកដែលយល់ស្របផងដែរ។

ចំពោះអ្នកដែលយល់ស្រប ក៍ដូចជាឆ្លើយតបទៅនឹងការរិះគន់ លោក វិល្លាម ទាក់ទងនឹងរឿងខាងលើ យើងសង្កេតឃើញមាន លោក​ឧកញ៉ា សុខលីម ដែលក្លាហាន លើកឡើងដោយហេតុផលដ៍អព្យាក្រឹត្យ ហើយនៅមុននេះបន្តិច វេលាម៉ោង ១០និង២៩នាទីយប់ថ្ងៃទី ២៦ នេះ លោក បណ្ឌិត ង៉ែត ម៉ាន់ឌី ក៍មានប្រតិកម្មផងដែរ ចំពោះរឿងនេះ ៖ 

បើលោកវិល្លាម មានសមត្ថភាព ហើយសម្តេចបើកអោយប្រគួត មានអី មិនល្អ? យើងគួរសប្បាយចិត្ត នៅពេលដែលយុវជន មានភាពក្លាហាន ហ៊ានចេញមុខ បកស្រាយ តតាំងដោយសម្ថភាព និងសន្តិវិធី ជាពិសេសគាត់មានឱកាសបញ្ចេញសម្ថភាពរបស់គាត់ ចេះមិនចេះជារឿងគាត់។ សំខាន់ ធ្វើជាមនុស្សយើងមិនគួរជាមនុស្សដែលចាំតែទ្រ និងសរសើរដូចសេក។ 
បើមានមនុស្សចរិកសេក ច្រើន វាមិនមែនជាសញ្ញាល្អទេ ដល់ជាតិ។

សារពីលោកបណ្ឌិត ង៉ែត ម៉ាន់ឌី
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here