ង៉ែត ម៉ាន់ឌី ៖ ស្របជាមួយ បរិយាកាស នយោបាយកំពុងឡើងកំដៅ សង្ឃឹមថា កំណាព្យមួយនេះ នឹងបានជ្រាប ដល់ក្នុងចិត្តរបស់លោកអ្នកទាំងអស់គ្នា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, September 20, 2017

ង៉ែត ម៉ាន់ឌី ៖ ស្របជាមួយ បរិយាកាស នយោបាយកំពុងឡើងកំដៅ សង្ឃឹមថា កំណាព្យមួយនេះ នឹងបានជ្រាប ដល់ក្នុងចិត្តរបស់លោកអ្នកទាំងអស់គ្នា

អាយឌីអូឡូជីញ៉ូស

លោក ង៉ែត ម៉ាន់ឌី ដែលត្រូវបានគេស្គាល់ថាជា បណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលលោកតែងតែ​ចែករំលែកនូវទស្សនៈ និងគំនិតល្អៗតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ហើយនៅប៉ុន្មានម៉ោងមុននេះ ឃើញសង្កេតឃើញនៅលើគណនីហ្វេសប៊ុកលោកមាន ចេញជាកំណាព្យថ្មីទៀតហើយ ក្នុងឱកាសបុណ្យទាន បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ យើងនេះ ដែលមានខ្លឹមសារថា៖

ជីវិតអើយរែងស្លាប់ជៀសមិនរួច ពុំគួរចិត្តគួចចង់រស់តែឯង

ជីវិតតាមពិតប្រៀបបាននឹងផ្សែង រស់មិនអង្វែងរសាត់បាត់ទៅ។

បើមុននឹងស្លាប់ម្តេចមិនសាងល្អ ប្រព្រឹត្តតែធម៌ សុច្ចរិតត្រឹមត្រូវ

ហ្វឹកហាត់ដួងចិត្តកុំអោយខុសផ្លូវ កុំអោយអាស្រូវពូជពង្សខេមរា។

ជីវិតអើយរែងស្លាប់តាមកម្មា ម្តេចកាប់ប្រហារកិបកេងបន្លំ ទ

ន្រ្ទានជីវិតលួចភាពសុខុម រស់មិនជួបជុំអកព្រាត់បង្គង។

បង្គងអកក្អែកបង្គងឈើព្រៃ ជាទីអាស្រ័យម្រឹគក្នុងព្រឹក្សា

សត្វរស់ជុំជិតអាស្រ័យផងគ្នា ប្លែកតែមនុស្សាមិនមានអាស្រ័យ។

បានកើតជាមនុស្សកំណើតប្រពៃ កុំប្រាសខន្តីចាកឆ្ងាយមេត្តា

កតញ្ញូជាប់ខ្លួនរស់ឆ្ងាយបរា ផ្សាយចិត្តមេត្តាករុណាសព្វសត្វ។

រស់ដោយស្រលាញ់រស់ឆ្ងាយវិបត្តិ រស់មិនមានព្រាត់រស់ជុំសន្តាណ

រស់ដោយវឌ្ឍនៈរស់ដោយសុខសាន្ត រស់មិនបំពានរៀនរស់រួមគ្នា៕

៚ រៀនរស់រួមគ្នា ព្រោះយើងជាមនុស្ស ជាខ្មែរតែមួយ!!

រីករាយបុណ្យភ្ជុំបិណ្ឌ ទិវាសួរស្តី!!៚

ជាមួយគ្នានេះដែរ យើងក៍សង្កេតឃើញមួយឃ្លានេះ ដែលកំពុងចាក់ដោតយ៉ាងខ្លាំងផងដែរ ៖

បើធ្វើនយោបាយដើម្បីជាតិ គ្រប់យ៉ាងគឺស្របតាមការចង់បានរបស់ជាតិ និងប្រជារាស្រ្ត តែបើ ធ្វើនយោបាយដើម្បីលុយគួរតែធ្វើ ជំនួញ តែបើយកនយោបាយមកធ្វើជាជំនួញ ប្រជារាស្រ្ត ជាកម្មកររបស់អ្នកនយោបាយ មិនមែនជាម្ចាស់ឆ្នោតទេ។

Status លោក ង៉ែត ម៉ាន់ឌី
@Ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here