១០ទស្សន អាចរុញអ្នកពីមនុស្សធម្មតា ឲ្យក្លាយជាកំពូលមនុស្ស.....!!!! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 23, 2017

១០ទស្សន អាចរុញអ្នកពីមនុស្សធម្មតា ឲ្យក្លាយជាកំពូលមនុស្ស.....!!!!

អាយឌីអូឡូជី

​លោក​វិល្លាម គ័ង ដែល​ជា​អ្នកវិភាគ អព្យាក្រឹតម្នាក់ និង​ជា​បុគ្គល​ ដែលសម្បូរទស្សនផងដែរ ដែលលោកតែងតែចែករំលែក តាមបណ្ដាញសង្គមហ្វេសប៊ុក ។ ខាង​ក្រោម​នេះ​ជា​ទស្សន ​ផ្សេង​ៗ​ ដែលអាចរុញអ្នកពីមនុស្សធម្មតា ឲ្យក្លាយជាកំពូលមនុស្សបាន ៖

៖ បេីអ្នកគ្មានសត្រូវច្រេីនទេ ស្មេីរនឹងអ្នកគ្មានឱកាសក្លាយជាមនុស្សខ្លាំង

៖ បេីអ្នកចង់បង្កេីតទស្សនៈកំពូលមួយអ្នកត្រូវបិទភ្នែកគិត តែបេីអ្នកចង់អនុវត្តន៍ទស្សនកំពូលនោះអោយជោគជ័យអ្នកត្រូវដេីរបិទត្រចៀក

៖ បេីអ្នកគ្មានឱកាសបរាជ័យរាប់រយដងទេ អ្នកនឹងគ្មានឱកាសទទួលមហាជោគជ័យម្ដងដូចគ្នា

៖ ពេលគេឈ្នានីស នឹងនិយាយអាក្រក់ពីអ្នកជាសញ្ញាបង្ហាញថាអ្នកជាមនុស្សល្អ ហេីយពពួកនោះទេជាមនុស្សអាក្រក់ព្រោះវានិយាយអ្នកអាក្រក់ដោយសារចង់អោយគេមេីលឃេីញថាវាល្អតែប៉ុណ្ណោះ

៖ បេីមានមនុស្សរាប់ពាននាក់ប្រឆាំងនឹងអ្នក សុំអ្នកសេីចចុះ ព្រោះសញ្ញាណបញ្ជាក់ពីកំណេីតនៃមនុស្សអស្ចារ្យ គឺគេសម្គាល់ត្រង់ថា មនុស្សពាលា មនុស្សអគតិ ជាច្រេីនព្រួតធ្វេីបាបមនុស្សតែម្នាក់នោះឯង

៖ បេីអ្នកយំដោយសារស្នេហា សុំអ្នកកុំគិតថាជាការឈឺចាប់ ព្រោះវាគ្រាន់តែជាការលាងភ្នែកអោយបានស្អាត ដេីម្បីមិនអោយជ្រេីសមនុស្សខុសម្ដងទៀត

៖ បេីគេជេរអ្នក រករឿងអ្នក សុំអ្នកកុំតបតាមទង្វេីគេ ព្រោះនេះជារឿងថោកទាបរបស់គេទេ ហេីយការមិនតបតជាសញ្ញាណនៃភាពថ្លៃថ្នូររបស់អ្នក តែបេីគេអាក្រក់អ្នកតបដោយអាក្រក់ គឺអ្នកថោកទាបដូចគេដែរ

៖ បេីគេមេីលងាយអ្នក បានន័យថាម្នាក់នោះឈរកម្រិតស្មេីរអ្នកទេ បេីគេជួយអ្នកទេីបគេឈរកម្រិតខ្ពស់ជាងអ្នក ព្រោះបេីគេមិនខ្ពស់ជាងគេម្ដេចអាចជួយអ្នកកេីត ?

៖ មេីលតែមួយជ្រុង ស្ដាប់តែម្ខាង ជាឃាតករសម្លាប់អ្នកយ៉ាងសាហាវបំផុត ព្រោះទឹកកក នឹង ភ្លេីង មានផ្សែងដូចតែគ្នា ហេីយលេីលោកនេះភ្នែកនឹងត្រចៀកអ្នកទេដែលបោកប្រាស់អ្នកសាហាវបំផុត

៖ កុំខ្វល់ពេកថាអ្នកកំពុងធ្វេីរឿងសមស្របឬថោកទាប សំខាន់អោយតែលទ្ធផលនៃការធ្វេីនោះឈរលេីមាគាគុណធម៌

@Ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here