លោក​ឧកញ៉ា សុខលីម ប្រតិកម្ម​ទៅ​លោក ជុំ កុសល ដែលមើល​ងាយសមត្ថភាព​លោក​វិល្លាម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, September 26, 2017

លោក​ឧកញ៉ា សុខលីម ប្រតិកម្ម​ទៅ​លោក ជុំ កុសល ដែលមើល​ងាយសមត្ថភាព​លោក​វិល្លាម

អាយឌីអូឡូជីញ៉ូស

ពាណិជ្ជករ​ដ៏ល្បីឈ្មោះ លោកឧកញ៉ា សុខលីម បានប្រតិកម្មលេីសម្ដី លោក ជុំ កុសល ដែលក្នុងន័យ មេីលងាយសមត្ថភាព លោកវិល្លាម ក្រោយលោកវិល្លាម សុំប្រកួតជាមួយ កូនទាំង៣ របស់សម្ដេចតេជោ ដែលតបតាមការ អនុញ្ញាតរបស់សម្ដេច តេជោ បានមានប្រសាសន៍កាលពីពេលកន្លងទៅថា ឲ្យនរណាខ្លាំងប្រកួតជាមួយនឹងកូនលោករួចមក ទើបលោក វិល្លាមព្រមទទួលសំណើរនេះ។

ក្រោយពីព័ត៌មានលោក វិល្លាម សុំប្រកួតនេះបានចេញផ្សាយ មន្ត្រីគណបក្សប្រជាជន និងសកម្មជនគាំទ្រទាំងធំទាំងតូច បានចេញមុខមកការពារ លាបពណ៌ ដៀមដាមជាហូរហែ ហើយត្រឡប់មកវិញលោកជុំកុសល់ក៍បានបញ្ចេញទស្សនដែរ ដែលបានវាយតម្លៃថាសមត្ថភាពលោកវិល្លាម គួរសុំធ្វេីជាសិស្សរបស់កូនសម្ដេចទាំង៣វិញ តែការបញ្ចេញមតិរបស់លោក ជុំកុសលត្រូវបាន លោកសុខលីម អគ្គនាយកក្រុមហ៊ុន ថៃ ឃុន ចេញមុខជំទាស ថា៖

ចងឆ្លើយតបទៅកាន់សារលោក ជុំ កុសល បន្តិចដែរ សុំកុំវាយតម្លៃដោយគ្មានលក្ខណៈវិទ្យាសាស្រ្តបែបនេះ ការវាយតម្លៃបែបនេះធ្វើឲ្យគេគិតថាការវាយតម្លៃដើម្បីស័ក្កិយស បុគ្គល ឬលាភសក្ការៈ ហើយបន្ទាបនូវតម្លៃរបស់ខ្លួនទៀត ដែលគិតថាខ្លួនជាបញ្ញាវ័ន្ត ព្រោះក្នុងសាររបស់ លោកWilliam Guang មិនបាន និយាយឲ្យច្បាស់ថាចងប្រកួតអ្វី ប្រកួតតាមវិធីសាស្រ្ត ឬមានការកំណាត់លទ្ធផលឈ្នះចាញ់តាមបែបណាទេជាមួយកូនសម្តេចទាំងបី ដូចនេះការវាយតម្លៃដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្តបែបនេះ ធ្វើឲ្យគេឃើញថាលោកប្រហែលជាចងគេងចំណេញ ប្រជាប្រិយភាពពីលោកWilliam guang វិញទេ😊

លោក ជុំ កុសល
លោកឧកញ៉ា សុខលីម
@Ideology.News

1 comment:

Post Bottom Ad

Responsive Ads Here