សម្ដេច ហ៊ុនសែន « អ្នកវិភាគ​នយោបាយ ទាំងអស់​គ្មានសមត្ថភាពស្មើនឹងកូន របស់​សម្ដេច» - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, September 25, 2017

សម្ដេច ហ៊ុនសែន « អ្នកវិភាគ​នយោបាយ ទាំងអស់​គ្មានសមត្ថភាពស្មើនឹងកូន របស់​សម្ដេច»

អាឌីអូឡូជី

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០១៧ នេះ ក្នុងឱកាសប្រារព្វ ពិធីបិទទ្វារទំនប់វារីអគ្គីសនីសេសាន សម្ដេចហ៊ុនសែន បានផ្ញេីសារដល់អ្នកវិភាគថា មុននឹងវិភាគអ្វីមួយត្រូវ ពិនិត្យរដ្ឋធម្មនុញ្ញជាគោល ព្រោះមានអ្នកវិភាគខ្លះ បកស្រាយបែប ងងឹតងងុល មិនយល់ពីតថភាពច្បាប់ ជាពិសេសការវិភាគមួយជ្រុងដោយមិនយល់ច្បាស់លាស់ថាអ្វីទៅជាតួនាទីរបស់ អង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ។

ក្នុងការផ្ដាំផ្ញេីនេះទៀតសោត សម្ដេចបានចំអកថា «អស់លោក សមត្ថភាពប៉ុនអស់លោកនេះ មិនបានស្មេីនឹងកូនរបស់ខ្ញុំ» បណ្ឌិតរបស់អស់លោក មិនបានស្មេីនឹងកូនរបស់ខ្ញុំទេ ខ្ញុំសុំប្រដៅ អស់លោកពូកែហេីយ តែអស់លោកមិនមានបណ្ឌិតខាងយោធាទេ វាខុសគ្នាត្រង់កន្លែងនេះ កុំមកចង់លេងជាមួយខ្ញុំជាឪពុក លេងតទល់ជាមួយកូនខ្ញុំទាំង៣ទៅ ពេញចិត្តមួយណាអាចជ្រេីសបាន។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here