លោកតា បិតាស្ថាបត្យករ បានទទួលមរណៈភាព ហើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, September 28, 2017

លោកតា បិតាស្ថាបត្យករ បានទទួលមរណៈភាព ហើយ

អាយឌីអូឡូជីញ៉ូស

 

លោកតា វណ្ណមូល្លីវណ្ណ បានទទួលមរណៈភាពហេីយ កាលពីព្រឹកម៉ោង ៩:៤៥ ថ្ងៃព្រហស្បតិ៍ ទី២៨ កញ្ញានេះ នៅគេហដ្ឋានរបស់គាត់នៅឯខេត្តសៀមរាប។ ការទទួលមរណៈភាព​របស់គាត់ ជាការ​បាត់បង់នូវធនធាន​មនុស្សយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា ។

សូមជម្រាបជូនថា  ព្រឹទ្ធាចារ្យ វណ្ណ​ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត លោកគឺជាបុគ្គល ដែលមានភាពល្បីល្បាញនៅក្នុងសង្គមស្ថាបត្យកម្មថ្មីរបស់ខ្មែរ ដែលមានការរីក ចំរើនខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៥០ និង ១៩៦០។

ព្រឹទ្ធាចារ្យ វណ្ណ​ មូលីវណ្ណ

ស្នាដៃដែលមានភាពល្បីរន្ទឺរបស់លោករួមមាន វិមានឯករាជ្យ សាលសន្និសីទចតុមុខ ស្តាតអូឡាំពិក និងអាគារសំខាន់ៗផ្សេងៗមួយចំនួនទៀត ដូចជាសាលមហោស្រពជាតិព្រះសុរាម្រឹត,សំណង់ផ្ទះ១០០ខ្នង ,វិមានរដ្ឋចម្ការមន,សកលវិទ្យាល័យភូមិន្ទ,វិទ្យាស្ថានភាសាបរទេស និង ប្លង់វត្តអារាម ក៏ដូចជា ស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។

សម្ធិផលធំៗរបស់លោកតា

ជាចុងក្រោយសុំឲ្យដួងវិញ្ញាណខណ្ឌរបស់លោកទៅដល់ទីសុគតិភព

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here