លោក វិល្លាម ពន្យល់​របត់​ប្រវត្តិ​សាស្ត្រ​អតីតកាល​ ហើយធៀបនឹងបច្ចុប្បន្ន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 30, 2017

លោក វិល្លាម ពន្យល់​របត់​ប្រវត្តិ​សាស្ត្រ​អតីតកាល​ ហើយធៀបនឹងបច្ចុប្បន្ន

អាយឌីអូឡូជីញ៉ូស

គ្មានទេរឿងចៃដន្យក្នុងនយោបាយ

ក្រោយពីបុណ្យសពរបស់អគ្គមគ្គទេសបដិវត្ត ហ៊ូ ជីមិញ ឆ្នាំ១៩៦៩
ព្រះករុណា នរោត្តមសីហនុ បានទៅពិភាក្សានឹងលោក ផាំវ៉ាន់ដុង
ដេីម្បីទាមទាមកវិញនៅអធិបតេយ្យភាពរបស់កម្ពុជាគឺទឹកដីកម្ពុជាក្រោម កូសាំងស៊ីន ក្រោយពីផាំវ៉ាន់ដុងប្រកែកថាមិនដឹងអីទេ សន្យានឹងអ្នកណាទាពីអ្នកនោះទៅ

ព្រះអង្គត្រឡប់មកកម្ពុជាវិញនឹងធ្វេីសន្និសិទ្ធកាសែត ប្រាប់ទៅបរទេសថាវៀតណាមឈ្លានពានកម្ពុជាកាលនោះបរទេសណាមកជួយកេីត .....!

ចុះកាលនោះអោយព្រះអង្គទៅពឹងអាមេរិកមកវាយយួនក៏មិនកេីតព្រោះអង្គធ្លាប់មានជំលោះនឹងអាមេរិក ហេីយខណៈដែលសេដ្ឋកិច្ចជាតិកំពុងខ្សោយរហូតចុងឆ្នាំ៦៩រកតែលុយបេីកប្រាក់ខែអោយមន្ត្រីរាជការមិនបានផង ?

ដោយសារទឹកប្រទ័យចង់វាយយកអធិបតេយ្យភាពមកវិញគឺការធ្វេីសង្គ្រាមនឹងយួន មានតែព្រះអង្គដកថយទៅនៅចិន ស្មេីនឹងការបេីកដៃអោយ លន់ នុល បង្កេីតរបបថ្មីគឺរបបសាធារណរដ្ឋដែលមានទំនាក់ទំនងនឹងអាមេរិកជាយូលង់ មានតែលន់នុលទេដែលលទ្ធភាពនិយាយជាមួយអាមេរិក មកវាយយួន.....!!! ព្រោះវាទាល់អស់ផ្លូវទៅហេីយ ដោយសារព្រះអង្គមិនមានលទ្ធភាពចចារនឹងសហរដ្ឋអាមេរិកនោះឡេីយ នាអំឡុងសម័យនោះ

ចឹងមេីលរបត់ប្រវត្តិសាស្ត្រកុំចេះតែចោទអានេះក្បត់ជាតិអានោះក្បត់ជាតិ វានាំអោយខ្មែរចេះតែឈ្លោះគ្នាមេីលមុខគ្នាមិនត្រង់

ហេីយសួរថាអំឡុងសម័យលន់នុលនឹង ខ្មែរមានទ័ពប៉ុន្មាន វាយយួនធ្លាយណាធ្លាយណី ដោយសារអី ? វាមិនមែនដោយសារអាគាំងវាពន្យុះទេ ដោយសារកំហឹងខ្មែរកាលនោះវាខ្លាំង

ហេីយយួនវាឆ្លាត ពេលអាមេរិកទំលាក់គ្រាប់បែកវារត់ចូលខ្មែរ ដល់ទំលាក់ងាប់ខ្មែរ វាក៏បង្កេីតចលនាប្រមូលអ្នកឈឺចាប់ដែលស្លាប់ដោយសារគ្រាប់បែកនោះ ចូលគ្នាផ្ដួលរលំលន់នុល

ដល់ចំណុចនឹង ហេតុអ្វីបាន របបសាធារណរដ្ឋដួលរលំ ?
ការរលំរបស់សាធារណរដ្ឋកេីតពីហេតុយ៉ាងសំខាន់គឺការផ្ដាច់ជំនួញពីរដ្ឋាភិបាលរបស់ប្រធានាធិបតី និចសុន ព្រោះកាលនោះសភាអនុម័ត្តអោយជំនួយ តែពលរដ្ឋអាមេរិកបាតុកម្មអោយរដ្ឋការអាមេរិកបញ្ឈប់សង្គ្រាមនៅឥណ្ឌូរចិន

ដល់អាមេរិកគេឈប់ យេីងក៏ខ្សោយ មានអីក្រៅពីដួលរលំទេ ?

សួរថា អាពតខ្លាំង ? មានសមត្ថភាពវាយបែកសាធារណរដ្ឋ ឬ កម្លាំងអាពតមានបាតដើទី៣ចូលបង្កប់ ។

មេអាពតរៀនចប់អគ្គីសនីចុះពីបារាំងមកខ្មែមានគ្នាតែប៉ុន្មាននាក់ទេ ដេីរអាឡេអាឡឺមិនស្គាល់ថ្នល់ណាឈ្មោះអីផងបដិវត្តន៍ជោគជ័យស្អី ណាមួយមកពីសាធារណរដ្ឋអស់លុយអស់ជំនួយផង អាខាងកេីតជួយបង្កប់ផង វាយផូង ឈ្នះនៅថ្ងៃ ១៧មេសាទៅ

ចឹងសុំមេីលស្ថានការណ៍នយោបាយកម្ពុជាអោយអស់ ថាគ្មានទេរឿងចៃដន្យ គ្រប់យ៉ាងគឺគម្រោងទាំងអស់ អ្នកនយោបាយគេចេះទុកផ្លូវអោយគ្នាដេីរណាឋ់ ដូចបច្ចុប្បន្ន ការងាករេចេញពីយួនហេីយចាប់ដៃនឹងចិន វាយសហរដ្ឋអាមេរិកចឹង វាមិនមែនជារឿងចៃដន្យទេ ហេីយចាប់កឹមសុខានេះក៏មិនចាប់ចៃដន្យដែរ 🙂🙂 សុំជ្រាបនឹងសេីម ស្អីក៏ដោយ មានតែរាស្ត្រនឹងឯងជេរគ្នា វិលដូចបាល់ចឹង

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here