លោកវិល្លាម និង​លោក​បណ្ឌិត ងែត ម៉ាន់ឌី បាន​សម្ដែង​ការព្រួយ​បារម្ភអំពី​ជនអន្តោ​ប្រវេសន៍វៀតណាម​ខុសច្បាប់តាមដងទន្លេសាប - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, September 19, 2017

លោកវិល្លាម និង​លោក​បណ្ឌិត ងែត ម៉ាន់ឌី បាន​សម្ដែង​ការព្រួយ​បារម្ភអំពី​ជនអន្តោ​ប្រវេសន៍វៀតណាម​ខុសច្បាប់តាមដងទន្លេសាប

អាយឌីអូឡូជីញ៉ូស

កាលពីថ្ងៃមិញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកវិល្លាម ដែលជាអ្នកវិភាគសង្គមនឹងជំនាញផ្នែកមនោគមវិទ្យានយោបាយ បាន រួមដំណេីរជាមួយលោកបណ្ឌិត ងែតម៉ាន់ឌី ចុះសិក្សាតាមដងទន្លេសាបនៅឯខេត្តកំពង់ឆ្នាំង។

លោកវិល្លាមបានមានប្រសាសន៍តាមវីឌីអូថា អាជ្ញាធរមានសមត្ថកិច្ចគួរយកពេលវេលាចុះអនុវត្តន៍ច្បាប់ជនអន្តោប្រវេសន៍វាប្រេីជាងចំណាយពេលចាប់អ្នកលក់ឡេនឹងចាប់អ្នកជិះម៉ូតូធំ ព្រោះជនអន្តោប្រវេសន៍វៀតណាមអត់ច្បាប់ទាំងនេះ ចូលមករស់នៅយ៉ាងអាណាធិបតេយ្យបំផុត ដែលថ្ងៃក្រោយអាចឈានចូលដល់ការវាតទីទឹកដីតាមនយោបាយមនោគមស៊ីជំរៅក៏ថាបាន។

រីឯលោកបណ្ឌិតងែតម៉ាន់ឌីបានមានប្រសាសន៍ថា មន្ត្រីអាជ្ញាធរគួរហ៊ានទទួលស្គាល់ថាការគ្រប់គ្រងជនអន្តោប្រវេសន៍ គឺមានការធូររលុង រហូតបណ្តោយជនបរទេសនោះមកប្រើប្រាស់ អាស្រ័យ ផល ភោគផលជលផល បង្កើតក្រុមបក្សពួកជាប្រព័ន្ធ កាង យកប្រយោជន៍ ពីរាស្រ្តខ្មែរ វាទទី តាំង រកស៊ី ជ្រកក្រោមហេតុផលមិនសមស្រប។

វាដូចជាស្រួលពេក សំរាប់ជនទាំងនេះ សូមមន្រ្តី អនុវត្តន៍ច្បាប់មេត្តា ពិនិត្យ សារឡើងវិញ ចំពោះជនជាតិវៀតណាមទាំងនេះ ហើយ មេត្តាប្រាប់អោយច្បាស់ផងថា តេីជនណារស់មានច្បាប់នឹងជនណារស់ខុសច្បាបប្រសិន បើពួកគាត់មានច្បាប់ត្រឹមត្រូវសឹមអនុញ្ញាត្តិអោយរស់នៅ ថ្ងៃនេះពួកយើងបាន ចុះផ្ទាល់ដល់ទីតាំងដែលជនជាតិវៀតណាមទាំងនោះ បានកំពុងស្នាក់នៅ និង អាស្រ័យផល តាមដងទន្លេនៅកំពុងឆ្នាំង។

ចំពោះ វត្តមានដ៏ច្រើនសន្ធឹកសន្ធាប់ តាមដងទន្លេធ្វើអោយមានការបារម្ភយ៉ាងខ្លាំង ចំពោះ ការគ្រប់គ្រង ជនអន្តោប្រវេសន៍ និង ករណី ដែលអាចកើតមានឡើង ចំពោះ កម្ពុជា ផលវិបាក និង កត្តាប្រឈមទាំងឡាយនៅថ្ងៃអនាគត៕

@Ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here