លោកវិល្លាម ចេញកំណាព្យ ចាក់ដោត​ដល់ព្រឹត្តិការណ៍​វាយប្រហារ​គ្នាក្នុងសង្គមខ្មែរ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 16, 2017

លោកវិល្លាម ចេញកំណាព្យ ចាក់ដោត​ដល់ព្រឹត្តិការណ៍​វាយប្រហារ​គ្នាក្នុងសង្គមខ្មែរ

អាយឌីអូឡូជីញ៉ូស

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក យើងឃើញហើយថា មានបញ្ហាជាច្រើនត្រូវបានចែករំលែក និងបញ្ចេញមតិ យ៉ាងព្រោងព្រាត ដែលកំពុងវាយប្រហារគ្នាទៅវិញទៅមក ហើយជាប្រធានបទមួយកំពុងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើរឿងនីមួយៗ។

ជាមួយនឹងបញ្ហានេះ យើងក្រឡេកមកមើល លោក វិល្លាម ក៍មិននៅស្ងៀមទេ ដោយមានការចូលរួមបញ្ចេញជាកំណាព្យដ៍ខ្លីផងដែរ ប៉ុន្តែអត្ថន័យវិញ គឺអាចនិយាយបានថា ចាក់ដោតយ៉ាងខ្លាំងតែម្ដង។

តោះមកអានទាំងអស់គ្នា ហើយពិចារណាមើលទៅ ៖

ខ្មែរពូជអ្នកខ្លាំង ឈាមអ្នកចម្បាំង ច្បាំងតែគ្នាឯង

ចម្រៀងឈ្លោះផ្សឹង អ្នកធំឈ្លោះផ្សេង

វិនាសមិនលែង បរទេសត្រួតត្រា 😁😁

មន្ត្រីទាស់ទែង សក្តិអញបុណ្យឯង ប្ដឹងតុលាកា

ខាងរាស្ត្រតូចតាច ខ្លះគ្មានបានការ និយាយដេីមគ្នា

រស់អត់ប្រយោជន៍😉😉

ឈ្លោះឡេីងរលំ ពីដីធ្លាប់ធំ ឥលូវហិនហោច

ពូជខ្មែរឥលូវ នាំរឿងអសោចន៍ គេដៀលដល់ខ្មោច

បុព្វបុរស😂😂

សុំផ្ញេីជូនទៅសម្ដេចនាយករដ្ឋមន្ត្រីនឹងបក្សប្រឆាំង

សុំផ្ញេីជូនទៅតារាចម្រៀងរ៉េប

សុំផ្ញេីជូនតារាហ្វេសបុកដែលកំពុងឈ្លោះគ្នា

សុំផ្ញេីជនជាតិជាតិឈាមពូជអ្នកច្បាំងទាំងអស់

លោកវិល្លាម
@Ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here