ស្របពេលមានភាព ចម្រូងចម្រាស់​នយោបាយនាស្ថានភាព​បច្ចុប្បន្ន និងជុំវិញព្រឹត្តិ​ការណ៍នយោបាយ​ជម្លោះការទូត អ្នកវិភាគសង្គមអធ្យាក្រឹតបានលើកឡើងថា... - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, September 15, 2017

ស្របពេលមានភាព ចម្រូងចម្រាស់​នយោបាយនាស្ថានភាព​បច្ចុប្បន្ន និងជុំវិញព្រឹត្តិ​ការណ៍នយោបាយ​ជម្លោះការទូត អ្នកវិភាគសង្គមអធ្យាក្រឹតបានលើកឡើងថា...

អាយឌីអូឡូជីញ៉ូស

កាលពីពេលថ្មីនេះៗ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បានចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​ ដែលមាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ​ដូចជា​បាតុកម្ម​នៅ​ស្ទឹងមានជ័យ និង​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់​កាល​ពី​ឆ្នាំ​២០១៣ និង ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​បណ្ឌិត គឺ​ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.អាយ.អេ (CIA)  ហើយលោក​ក៍បានបន្ត​ថា ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ជា​កូន​អុក​របស់​សហរដ្ឋ​អាមេរិក។

 នេះជាពាក្យដែលប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បានលើកឡើង «ខ្ញុំ​ស្ដាប់​អ្វី​ដែល​ឯកឧត្តម កឹម សុខា មាន​ប្រសាសន៍​នៅ​អូស្ត្រាលី (Australia) អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយក្រែន (Ukraine) ហើយ​និង​បដិវត្តន៍​នៅ​យូហ្គោស្លាវី (Yugoslavia) ដូច​គ្នា​បេះបិទ គឺ​ការ​រៀបចំ​ដោយ សេ.អ៊ី.អា ... ស៊ី.អាយ.អេ (CIA) គឺ​រៀបចំ​ជា​យន្តការ​តែ​ម្ដង ហើយ​តាក់ទិច​វ៉ៃ​ដូច​គ្នា​បេះបិទ។ ទី​១ផ្លូវ​វ៉េងស្រេង ទី​២ ស្ពាន​ក្បាលថ្នល់ ឬ​ក៏​ហៅ​ស្ពាន​ច្បារអំពៅ។ ចុង​ក្រោយ​មក​ព្រឹត្តិការណ៍​គេ​ជេរ​ខ្ញុំ​ពេញ​ហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុ​អ្វី​បាន​ជា​មាន​រឿង​ចឹង​មក? យើង​គិត​មើល​សុទ្ធតែ​ជា​ហេតុការណ៍​ដែល​កើត​មក​ដែល​រុញ​ឲ្យ​ទៅ​ជា​បដិវត្តន៍​ពណ៌»។

ជាមួយគ្នានឹងរឿងនេះដែរ ខាងលោកវិល្លាមដែលជាអ្នកវិភាគសង្គមអធ្យាក្រឹត តាមបណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងថា ៖

លោកបណ្ឌិតកែមឡី ត្រូវបានស្លាប់យ៉ាងអយុត្តិធម៌ ហេីយអ្វីដែលសំខាន់នោះការស្លាប់របស់គាត់ត្រូវបានគេយកមកលាបពណ៌កេងចំណេញនយោបាយយ៉ាងព្រៃផ្សៃបំផុត យូៗម្ដងថាឃាតករជាជួបសម្លាប់ មកដងថាស៊ីអាយអេ អ្នកសម្លាប់។

ហើយនៅមុននេះបន្តិច វេលាម៉ោងប្រមាណ ០៦ និង ២៦នាទី ល្ងាចថ្ងៃទី ១៥ នេះ លោកបាន Live វីដេអូដោយរៀបរាប់ថា៖

ខ្ញុំសុំបញ្ចេញមតិវិភាគបន្តិច ជុំវិញព្រឹត្តការណ៍នយោបាយជំលោះការទូត ជាពិសេសភាពចម្រូងចម្រាស់នយោបាយនារស្ថានភាពបច្ចុប្បន្ន ។

@Ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here