លោកវិល្លាម​បានជួយកិច្ចការ​សង្គម និងជួយប្រជាពលរដ្ឋ​ដោយមិនខ្វល់​ពីអាយុជីវិត​ បែរគ្មានអ្នកសរសីរ តែគ្រាន់តែលោក​បង្ហោះ​សាកល្បង​រូបអាយហ្វូន និងសម្ភារៈនិយមតិចតួចបែរ​ជាគេរិះគន់ថា​គាត់ជាមនុស្សអួត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 23, 2017

លោកវិល្លាម​បានជួយកិច្ចការ​សង្គម និងជួយប្រជាពលរដ្ឋ​ដោយមិនខ្វល់​ពីអាយុជីវិត​ បែរគ្មានអ្នកសរសីរ តែគ្រាន់តែលោក​បង្ហោះ​សាកល្បង​រូបអាយហ្វូន និងសម្ភារៈនិយមតិចតួចបែរ​ជាគេរិះគន់ថា​គាត់ជាមនុស្សអួត

អាយឌីអូឡូជី

តាមរយៈគណនីហ្វេសប៊ុក ដែលមានឈ្មោះថា វិល្លាម​ គ័ង ( William Guang ) លោកអ្នកប្រហែលជាបានដឹង និងបានឃើញនូវរាល់សកម្មភាព និងកិច្ចជួយកិច្ចការ​សង្គម ក៍ដូចជាជួយប្រជាពលរដ្ឋ​ដោយមិនខ្វល់​ពីអាយុជីវិត​ បែរជាគ្មានអ្នកសរសីរ​ និងលើកទឹកចិត្ត ប៉ុន្តែគ្រាន់តែលោក​បង្ហោះ​សាកល្បង​រូបអាយហ្វូន និងសម្ភារៈនិយមតិចតួចបែរ​ជាគេរិះគន់ថា​គាត់ជាមនុស្សអួតទៅវិញ។

មុននេះបន្តិចលោក វិល្លាមបានសរសេរសារ​ក្នុងន័យសង្ខេប​ថារបស់អស់ទាំងនេះ វាមិនស្មេីនឹងតម្លៃបេះដូងអាយុ ជីវិត និងពេលវេលាដែលគាត់ស្ម័គ្រចិត្ត ជួយដោះស្រាយបញ្ហា​សង្គមនោះទេ ការពិតវាគ្មានតម្លៃទាល់តែសោះបេីធៀបនឹងតម្លៃ​បេះដូងក្នុង​ភាពជាខ្មែរ​ចេះស្រលាញ់គ្នាអត់​ឱន និងអធ្យាស្រ័យឲ្យគ្នា ។

ខ្ញុំចូលចិត្តធ្វេីការសាកល្បង នឹងចូលចិត្តបំផុតគឺលេងល្បែងចិត្តសាស្ត្រ

ខ្ញុំផុស iphone8 អ្នកស្គាល់ iPhone8 គេថាឡូយណាស់

ទាំងជិត iphone8 មាន vertu មួយគ្រឿងដែលមានតម្លៃ គុណនឹង iphone8 50ដង បែរជាគេមិនអោយតម្លៃរីឯនាឡិកាដែលខ្ញុំពាក់មានតម្លៃ ស្មេីរនឹងតម្លៃ ទូរស័ព្ទ vertu 20ដងបែរជាគេមេីលមិនឃេីញ រីឯតម្លៃបេះដូងនៃការជួយសង្គ្រោះសង្គមរបស់ខ្ញុំមានតម្លៃអត់អាចយករបស់ចឹងមកប្រៀបបានរាប់រយលានដងបែរជាគេមេីលមិនយល់ពីជម្រៅនៃតម្លៃនោះ

ហេីយខ្ញុំជាម្ចាស់អារបស់អត់បានការរបស់ក្រៅខ្លួននឹងហ៊ានយកជីវិតនឹងចំនេះដឹងយកទៅបម្រេីពួកគាត់ដោយឥតគិតថ្លៃ ការពារ ហ៊ាននិយាយអ្វីដែលពួកគាត់មិនហ៊ាននិយាយ បែរជាគាត់មេីលមិនឃេីញ បែរជាឃេីញត្រឹមរបស់អាចទិញបាន ហេីយមេីលរំលងតម្លៃបេះដូងដែលមិនអាចកាត់ថ្លៃបានទៅវិញ

តែអរគុណបងប្អូនមួយចំនួនដែលបានអោយតម្លៃបេះដូងខ្ញុំដូចគ្នា

បេីក្នុងបេះដូងខ្ញុំអោយតម្លៃថាអារបស់នឹងអស្ចារ្យស្មានតែខ្ញុំមិនប្រថុយងាប់មកនិយាយនយោបាយនោះឡេីយ

មនុស្សក្រៅពីតម្លៃបេះដូងនឹងមនោសញ្ចេតនា របស់ផ្សេងគឺឥតតម្លៃទាំងអស់ សុំបងប្អូនជនរួមជាតិរៀនស្រលាញ់គ្នាក្នុងភាពជាខ្មែរមានបេះដូងខ្មែរតែមួយ

សាររបស់លោកវិល្លាម
សកម្មភាពដែលគាត់បានធ្វើកន្លងមក
@ideology News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here