លោក វិល្លាម៖ ខ្ញុំធ្លាប់ឆ្លងកាត់ការជិះជាន់ ការស្ដោះទឹកមាត់ពីជនមានលុយមានអំណាច ដូច្នេះខ្ញុំយល់ច្បាស់បំផុតអំពីអារម្មណ៍អ្នកដែលទទួលបានភាពអយុត្តិធម៌ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, September 21, 2017

លោក វិល្លាម៖ ខ្ញុំធ្លាប់ឆ្លងកាត់ការជិះជាន់ ការស្ដោះទឹកមាត់ពីជនមានលុយមានអំណាច ដូច្នេះខ្ញុំយល់ច្បាស់បំផុតអំពីអារម្មណ៍អ្នកដែលទទួលបានភាពអយុត្តិធម៌

អាយឌីអូឡូជី

លោកអ្នកតែងតែឆ្ងល់ថា ហេតុអ្វីបានលោកវិល្លាមភាគច្រើនសរសេរបង្ហោះនូវ ការបញ្ចេញមតិមិនយល់ស្របជាមួយរឿងរ៉ាវអយុត្តិធម៌ផ្សេងៗក្នុងសង្គម និងការវិភាគនូវព្រឹត្តិការណ៍នយោបាយក្នុងប្រទេសកម្ពុជា? ដូចជាប៉ុន្មានថ្ងៃមុននេះ លោកវិល្លាមបានជួយរកដំណោះស្រាយជូនគ្រួសារមួយ ដែលរងការអយុត្តិធម៌រឿងដីធ្លី ពីសំណាក់ជនមានអំណាចដែលស្ថិតនៅលើទឹកដីខេត្តកណ្ដាល បន្ទាប់មកធ្វើឱ្យគ្រួសារនោះសប្បាយរីករាយជាខ្លាំង នៅពេលដែលពួកគាត់ទទួលបានភាពយុត្តិធម៌ត្រលប់មកវិញ ដោយមានការជួយជ្រោមជ្រែងពីលោកវិល្លាម និងចៅហ្វាយខេត្ត ។

លោកបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ូករបស់លោកថា៖

តាមពិតលោកវិល្លាមជាក្មេងកំព្រាម្នាក់ក្នុងចំណោមក្មេងកំព្រាជាច្រើនទៀត ជាង១៣ម៉ឹននាក់ក្នុងប្រទេសកម្ពុជា។ ហើយលោកធ្លាប់បានសិក្សា និងតស៊ូរៀនសូត្ររហូតទទួលបានជោគជ័យផ្នែកមនោគមវិទ្យា ដោយសារលោកធ្លាប់ទទួលសម្ពាធ នៃការជិះជាន់ពីសំណាក់ជនមានអំណាច ការមេីលងាយមេីលថោកពីពួកសក្តិភូមិ ការបន្ទាបតម្លៃពីពួកមូលធន នេះជាចលករយ៉ាងសំខាន់ដែលរុញច្រានរូបលោកអោយមានថ្ងៃនេះ។

លោកធ្លាប់ឆ្លងកាត់ការអត់បាយហូប ធ្លាប់ឆ្លងកាត់ជីវិតដេកតាមថ្នល់ ធ្លាប់ឆ្លងកាត់ជីវិតដែលរងការស្ដោះទឹកមាត់ពីជនមានលុយមានអំណាច ទើបលោកយល់ច្បាស់បំផុតថាការលំបាកនិងសម្ពាធផ្លូវអារម្មណ៍នោះវាយ៉ាងណា។

ថ្ងៃនេះ ពេលនេះ លោកនឹងតំណាងអោយពលរដ្ឋដែលធ្លាប់រងការឈឺចាប់ដូចលោក ហេីយតស៊ូមតិទាមទានូវអ្វីដែលយេីងចង់បាន ពោលគឺសិទ្ធសេរីភាព សមភាព យុត្តិធម៌របស់ពួកយេីងត្រលប់មកវិញ។

ហើយលោកបានសរសេរបន្ថែមទៀតថា ជួបគ្នានៅនីតិកាលទី៧ ក្នុងរដ្ឋសភាជាតិ មិនមែនក្នុងភាពជាតំណាងរាស្ត្រទេ គឺក្នុងភាពជាតំណាងនៃការឈឺចាប់ ខ្លោចផ្សា

status
@ideologynews

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here