៦០ កថា ជាទស្សន​បង្រៀន​អ្នកឲ្យ​ប្រយុទ្ធក្នុង​សមរ​ភូមិជីវិត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, October 12, 2017

៦០ កថា ជាទស្សន​បង្រៀន​អ្នកឲ្យ​ប្រយុទ្ធក្នុង​សមរ​ភូមិជីវិត

អាយឌីអូឡូជីញ៉ូស

ក្នុងជីវិតមានផ្លូវពោពេញដោយបន្លាជាច្រេីន ខ្ញុំចែករំលែកទស្សនៈនេះទៅដល់អ្នកដេីម្បីទុកជាប្រទីបបំភ្លឺអោយស្គាល់មិត្ត ស្គាល់សត្រូវ ជាពិសេសវានឹងអាចជាចំណែកមួយក្នុងការកែខៃទុក្ខលំបាកក្នុងចិន្តាក៏ដូចជាទម្ងន់នៃខួរក្បាលបាន

១ ៖ បេីអ្នកគ្មានសត្រូវច្រេីនទេ ស្មេីរនឹងអ្នកគ្មានឱកាសក្លាយជាមនុស្សខ្លាំង

២ ៖ បេីអ្នកចង់បង្កេីតទស្សនៈកំពូលមួយអ្នកត្រូវបិទភ្នែកគិតតែបេីអ្នកចង់អនុវត្តន៍ទស្សនកំពូលនោះអោយជោគជ័យអ្នកត្រូវដេីរបិទត្រចៀក

៣ ៖បេីអ្នកគ្មានឱកាសបរាជ័យរាប់រយដងទេ អ្នកនឹងគ្មានឱកាសទទួលមហាជោគជ័យម្ដងដូចគ្នា

៤ ៖ ពេលគេឈ្នានីស នឹងនិយាយអាក្រក់ពីអ្នកជាសញ្ញាបង្ហាញថាអ្នកជាមនុស្សល្អ ហេីយពពួកនោះទេជាមនុស្សអាក្រក់ព្រោះវានិយាយអ្នកអាក្រក់ដោយសារចង់អោយគេមេីលឃេីញថាវាល្អតែប៉ុណ្ណោះ 

៥ ៖ បេីពាក្យមេីលងាយជាពាក្យនាំអោយអ្នកថោក ដូច្នេះអ្នកនិយាយពាក្យនោះមកអ្នកកាន់តែថោកជាងអ្នកព្រោះគេអ្នកបៀមពាក្យនោះមុននិយាយមកកាន់អ្នក ។

៦ ៖ បេីអ្នកធ្វេីល្អចេញពីចិត្តហេីយនៅតែគេថាអ្នកអាក្រក់
មនុស្សដែលចោទថាអ្នកនឹងហេីយដែលអាក្រក់ គឺការគិតគេអាក្រក់រហូតមេីលលែងយល់ថាអ្វីល្អ ។ 

៧ ៖ មិត្តដែលល្អចំពោះអ្នកបំផុតគឺក្ដីទុក្ខ ទោះមិនហៅក៏វាមកលេងដល់ផ្ទះ ឯមិត្តអាក្រក់ទុរយសគឺក្ដីសុខ បន់ផងហៅផងវាមិនងាយមកទេ ។

៨ ៖កុំរៀនគិតអវិជ្ជមានច្រេីនពេក ព្រោះកាន់តែគិតពីភាពអវិជ្ជមានអ្នកនឹងកាន់តែជួបរឿងអវិជ្ជមាន ។

៩ ៖ ផ្លូវជីវិតរបស់មនុស្សទន់ខ្សោយគឺពោរពេញដោយការអាណិតថ្នាក់ថ្នម ឯផ្លូវជីវិតរបស់មនុស្សខ្លាំងគឺពោរពេញដោយពាក្យឈ្នានីសនឹងសត្រូវចាំនិន្ទា ដូច្នេះបានន័យថាអ្នកខ្លាំងហេីយទេីបមានគេចាំឈ្នានីស

១០ ៖ ជំនួញអ្នកនឹងដួលរលំ បេីអ្នករវល់តែទៅរៀនពីមនុស្សជោគជ័យ ការពិតគ្រូដ៏ល្អដែលអាចផ្ដល់បទពិសោធន៍ដល់អ្នកគឺមនុស្សបរាជ័យទៅវិញទេ 

១១ ៖មនុស្សដែលមានហេតុផលបំផុតភាគច្រេីនជាសត្រូវយេីង ព្រោះពួកនោះច្រេីនតែចោទយេីងថាអាក្រក់ជាមុនសិនដេីម្បីយកជាហេតុផលមកស្អប់យេីងតាមក្រោយ

១២ ៖ កុំសូវជឿត្រឹមស្ដាប់លឺពេក រឿងដែលផ្សាយបានលឿនបំផុតគឺសុទ្ធតែជារឿងអាក្រក់ ព្រោះរឿងល្អផ្សាយបានយឺតណាស់ទោះបីប្រកាសមេក្រូក៏ដោយ

១៣ ៖ កុំតូចចិត្តព្រោះសម្រស់មិនស្អាត ព្រោះសម្រស់អាចជួសជុលកែឆ្នៃបាន តែបេីអ្នកបណ្ដោយអោយជីវិតខ្លួនមិនស្រស់ស្អាតទេីបវាពិបាកកែឆ្នៃ

១៤ ៖ អ្នកនឹងចេះតែទទួលអារម្មណ៍ថាខ្លួនខ្សោយ ខ្លួនអន់ ខ្លួនល្ងង់ បេីសិនជាអ្នកមានទម្លាប់យកអ្នកដទៃមកធៀបនឹងខ្លួនឯង

១៥ ៖ ពេលអ្នកកំពុងធ្លាក់ខ្លួន វាជាឱកាសដ៏ល្អបំផុតព្រោះអ្នកនឹងដឹងថានរណាជាសត្រូវអ្នកពិតប្រាកដ សណ្ដានក្រពេីវាចាំខាំមនុស្សពេលធ្លាក់ទឹកហេីយសត្រូវពិតចាំឱកាសពេលយេីងធ្លាក់ខ្លួន

១៦ ៖ អោយតែអ្នកមិនដែលមានអារម្មណ៍ថា ខ្លួនមានគ្រប់យ៉ាង ទោះអ្នកធ្លាក់ខ្លួនពីសេដ្ឋីសល់បាតដៃទទេរ ក៏អ្នកមិនទទួលអារម្មណ៍ថាខ្លួនក្រដែរ

១៧ ៖ ជោគជ័យដំបូងរបស់មនុស្ស គឺចេះកែឆ្នៃពាក្យមេីលងាយអោយក្លាយជាកម្លាំងចិត្ត នឹងចេះកែឆ្នៃការបរាជ័យអោយក្លាយជាបទពិសោធន៍

១៨ ៖ អ្នកប្រាជ្ញច្រេីនស្លាប់ដោយដៃមនុស្សខ្លៅ ព្រោះសញ្ញាណរបស់អ្នកប្រាជ្ញមិនព្រមចុះញ៉មស្ម័គរស់ដោយឃេីញមនុស្សខ្លៅធ្វេីអ្វីតាមចិត្ត

១៩ ៖ ត្រូវញញឹមពេលគេដៀលនឹងមេីលងាយអ្នក ព្រោះតម្លៃអ្នកវាគ្មានអ្វីទៅទាក់ទងនឹងមាត់របស់គេនោះទេ តែតម្លៃគេនឹងធ្លាក់ថោកទាបសារមាត់របស់គេចូលចិត្តមេីលងាយអ្នកដទៃ

២០ ៖ មនុស្សច្រណែនមិនសូវមានក្ដីសុខទេព្រោះរវល់តែគិតថារកវិធីណាអោយខ្លួនខ្ពស់ជាងអ្នក ដូច្នេះកុំខ្វល់មនុស្សច្រណែនពេកមកពីយេីងខ្ពស់ទេីបគេច្រណែន

២១ ៖ គេបង្រៀនអោយអ្នកចង់មាន តែខ្ញុំបង្រៀនអោយអ្នកចេះរីករាយជាមួយនឹងភាពក្រ ព្រោះបេីអ្នកក្រហេីយអ្នកកេីតទុក្ខទៀត
ធ្វេីម្ដេចបង្កេីតប្រាជ្ញារកផ្លូវទៅកាន់ភាពមានបានកេីត ?

២២ ៖ អ្នកជំនួញជោគជ័យ ជាបុគ្គលដែលធ្វេីជំនួញទទួលផលចំណេញ៣ ១ចំណេញដល់ជាតិ ២ចំណេញសម្រាប់ខ្លួនឯង ៣ចំណេញដល់មនុស្សជាតិ

២៣ ៖ រូបថតអាចថតតែរូបភាព តែមិនមែនឆ្លុះបញ្ចាំងពីការពិតទេ ឯសម្រស់ក៏មិនមែនបញ្ជាក់ពីសណ្ដាន ឬចរឹតមនុស្សដែរ

២៤ ៖ មនុស្សពូកែគឺអាចសម្រេចសុបិន្តខ្លួនឯង តែមនុស្សអស្ចារ្យគឺមានមហិច្ចតាជួយសម្រេចសុបិន្តអ្នកដទៃ

២៥ ៖ ជោគជ័យវាកេីតពីការពេីងទ្រូងខិតខំ ឯបរាជ័យកេីតពីការអោនមុខបាក់ទឹកចិត្ត

២៦ ៖ អោយតែវាល្អ ហេីយអ្នកគិតថាត្រឹមត្រូវ សុំអ្នកធ្វេីចុះ បេីមិនទទួលបានលទ្ធផល ហោចណាស់ក៏ទទួលបានបទពិសោធន៍ វាប្រសេីរជាងមិនបានអ្វីទាំងអស់

២៧ ៖ ជោគជ័យលេីការសិក្សាសុំយកត្រចៀកបញ្ជាខួរក្បាល បេីអ្នកចង់ជោគជ័យលេីស្នេហាសុំយកខួរក្បាលបញ្ជាលេីបេះដូងតែមនុស្សដែលបរាជ័យ គឺភាគច្រេីនអោយមាត់អ្នកដទៃបញ្ជាលេីខួរក្បាលរបស់ខ្លួន

២៨ ៖ អ្នកខ្លះសុខចិត្តបិទសេរីភាពខួរក្បាល ហេីយបញ្ឈប់ទង្វេីគ្រប់យ៉ាងព្រោះរវល់តែប្រេីត្រចៀកស្ដាប់សម្លេងតន្ត្រីដ៏ថោកទាបដែលបន្លឺពីមាត់របស់មនុស្សឈ្នានីស

២៩ ៖ ផ្លូវជីវិតអ្នកពិបាកនឹងរកក្ដីសុខឃេីញណាស់ បេីអ្នករវល់តែបាក់ទឹកចិត្តពេលជួបក្ដីទុក្ខ ហេីយរវល់តែស្លុងអារម្មណ៍ជាមួយការសប្បាយ

៣០ ៖ មនុស្សដែលអ្នកគួរចងចាំគឺអ្នកដែលបានជួយអ្នកពេលអ្នកមានទុក្ខ ហេីយមនុស្សដែលអ្នកគួរបំភ្លេចគឺអ្នកណាដែលរុញអ្នកអោយឆ្ងាយពីក្ដីសុខ

៣១ ៖ អំពេីអាក្រក់អ្នកងាយមេីលឃេីញវាតែ១នាទី ហេីយងាយប្រព្រឹត្តវាត្រឹមរយៈពេលមួយម៉ោង តែបេីអ្នកចង់បំភ្លេចគឺប្រេីពេលដល់ទៅមួយជីវិត

៣២ ៖ តន្ត្រីដ៏ពិរោះចេញពីសំនៀងអ្នកចំរៀងដ៏អស្ចារ្យ គឺជាពាក្យលោងលោមចេញពីមិត្តរបស់អ្នក ពេលអ្នកកំពុងមានទុក្ខ

៣៣ ៖ ត្រូវរៀនប្រាប់ខ្លួនឯងថាអ្នកគ្រាន់តែធ្វេីមិនទាន់បានល្អមិនមែនអ្នកបរាជ័យទេ ព្រោះបរាជ័យមិនសម្ដៅលេីធ្វេីខុស ឬធ្វេីមិនបានល្អទេ វាសម្ដៅលេីការបាក់ទឹកចិត្ត

៣៤ ៖ អ្នកខ្លះគ្នាគ្រាន់តែធ្វេីខុសតែគ្នាដឹងខុស តែអ្នកចូលចិត្តចោទថាគេខុស ភាគច្រេីនមិនសូវដឹងខុសនឹងទទួលស្គាល់កំហុសទេ

៣៥ ៖ ការពិតបេីគ្រាន់តែខុសវាមិនហៅថាខុសទេ តែការបង្កេីតលេសបិទបាំងកំហុសទេីបហៅថាខុសមែន

៣៦ ៖ ពេលអ្នកបរាជ័យអ្វីមួយសុំអ្នកកុំអស់សង្ឃឹម ហោចណាស់ ការបរាជ័យនោះនាំអោយអ្នកជោគជ័យនៅរឿងមួយដែលអ្នកមិនអាចស្មានដល់ គឺជោគជ័យនៅការពិសោធន៍មនុស្សជុំវិញអ្នក ។

៣៧ ៖ អ្នកឈ្នានីសគេមិនសូវមានក្ដីសុខឡេីយ ព្រោះគាត់ចំណាយពេលច្រេីនណាស់ ចរឹតថោកទាបរបស់ពួកនេះ គឺស្អប់យេីងមិនអស់ចិត្តទៅបបួលអ្នកដទៃមកស្អប់យេីងដែរ ។

៣៨ ៖ ការមិនតបតយកចាញ់ឈ្នះមិនមែនជាសញ្ញាណបញ្ជាក់ថាអ្នកខ្សោយ ឬ អ្នកខ្លាចទេ ការពិតវាជាសញ្ញាណថាអ្នកជាបុគ្គលថ្លៃថ្នូរ ហេីយមិនចង់ប្រលាក់ជាមួយបុគ្គលអប្បលក្ខណ ។

៣៩ ៖ បេីគេឈ្លោះនឹងអ្នកសុំអ្នកញញឹមហេីយដេីរចេញ លទ្ធផលគឺអ្នកនឹងឈ្នះ ព្រោះអ្នកឈ្នះខាងអត់ធ្មត់ ហេីយគេចាញ់យ៉ាងឥតប្រកែកបាន ព្រោះបេីគេពូកែអត់ធ្មត់គេមិនមកឈ្លោះនឹងអ្នកទេ ។

៤០ ៖ បេីគេវាយតម្លៃអ្នកទាបដូចធូលីដី អ្នកសប្បាយចិត្តចុះ ព្រោះអ្នកអាចជាធូលីដីក្នុងភ្នែកគេ ដែលគេកំពុងឈឺចុកផ្សា ។

៤១ ៖ បេីគេដៀលថាយេីងខ្សោយ ដូច្នេះមិនបានន័យថាគេខ្លាំងទេគេក៏ខ្សោយដែរ ព្រោះអ្នកខ្លាំងពិតប្រាកដមិនថោកទាបមករករឿងអ្នកខ្សោយទេ ។

៤២ ៖សាហាវបំផុតនៅលេីលោកគឺពពួកមនុស្សអាក្រក់បោកប្រាស់មនុស្សស្លូតត្រង់អោយមកស្អប់មនុស្សល្អ

៤៣ ៖ បេីមានមនុស្សរាប់ពាននាក់ប្រឆាំងនឹងអ្នក សុំអ្នកសេីចចុះ ព្រោះសញ្ញាណបញ្ជាក់ពីកំណេីតនៃមនុស្សអស្ចារ្យ គឺគេសម្គាល់ត្រង់ថា មនុស្សពាលា មនុស្សអគតិ ជាច្រេីនព្រួតធ្វេីបាបមនុស្សតែម្នាក់នោះឯង

៤៤ ៖ បេីអ្នកយំដោយសារស្នេហា សុំអ្នកកុំគិតថាជាការឈឺចាប់ ព្រោះវាគ្រាន់តែជាការលាងភ្នែកអោយបានស្អាត ដេីម្បីមិនអោយជ្រេីសមនុស្សខុសម្ដងទៀត

៤៥ ៖ បេីគេជេរអ្នក រករឿងអ្នក សុំអ្នកកុំតបតាមទង្វេីគេ ព្រោះនេះជារឿងថោកទាបរបស់គេទេ ហេីយការមិនតបតជាសញ្ញាណនៃភាពថ្លៃថ្នូររបស់អ្នក តែបេីគេអាក្រក់អ្នកតបដោយអាក្រក់ គឺអ្នកថោកទាបដូចគេដែរ

៤៦ ៖ បេីគេមេីលងាយអ្នក បានន័យថាម្នាក់នោះឈរកម្រិតស្មេីរអ្នកទេ បេីគេជួយអ្នកទេីបគេឈរកម្រិតខ្ពស់ជាងអ្នក ព្រោះបេីគេមិនខ្ពស់ជាងគេម្ដេចអាចជួយអ្នកកេីត ?

៤៧ ៖ មេីលតែមួយជ្រុង ស្ដាប់តែម្ខាង ជាឃាតករសម្លាប់អ្នកយ៉ាងសាហាវបំផុត ព្រោះទឹកកក នឹង ភ្លេីង មានផ្សែងដូចតែគ្នាហេីយលេីលោកនេះភ្នែកនឹងត្រចៀកអ្នកទេដែលបោកប្រាស់អ្នកសាហាវបំផុត

៤៨ ៖ កុំខ្វល់ពេកថាអ្នកកំពុងធ្វេីរឿងសមស្របឬថោកទាប សំខាន់អោយតែលទ្ធផលនៃការធ្វេីនោះឈរលេីមាគាគុណធម៌

៤៩ ៖ បេីចង់សំងំធ្វេីជាមនុស្សល្អសុំរក្សាភាពស្លូតត្រង់ចុះតែបេីអ្នកចង់ក្លាយជាមនុស្សប្រយុទ្ធប្រឆាំងនឹងអំពេីអាក្រក់ពង្រីកអំពេីល្អ ដាច់ខាតអ្នកត្រូវមានល្បិចអោយខ្ពស់ជាងមនុស្សអាក្រក់បេីអ្នកខ្សោយ មនុស្សអាក្រក់នឹងសម្លាប់អ្នក 

៥០ ៖ កុំខ្វល់ថាគេមេីលងាយមិនអោយតម្លៃអ្នក ព្រោះគ្រាប់ពេជ្រវាមិនអាចចាំងនៅទីងងឹតបានទេ ដូច្នេះបេីអ្នកមានសមត្ថភាពហេីយមានគតិបណ្ឌិតហេីយគេនៅមេីលងាយនឹងមិនអោយតម្លៃអ្នកទៀត បានន័យថាពួកគេទេដែលភ្លេីនោះ

៥១ ៖ បេីសាងរឿងមិនគប្បីហួសទៅហេីយត្រូវប្រាប់ខ្លួនឯងថាគ្រាន់តែ បានធ្វេីខុស តែមិនមែនបានធ្វេីអាក្រក់ទេ 
ការប្រាប់ខ្លួនឯងបែបនេះទេីបអ្នកអាចកែកំហុសដោយរីករាយបាន

៥២ ៖ បេីគេដៀលអ្នកថាអាក្រក់ សុំអ្នកញញឹមចុះ បន្ទាប់មកអ្នកគិតថាការពិតលេីលោកនេះគ្មាននរណាល្អទេ គ្រាន់តែចំនុចអាក្រក់វាផ្សេងៗគ្នា

៥៣ ៖ បេីអ្នកឈឺចាប់នឹងរឿងស្នេហា ដាច់ខាតកុំព្យាយាមបំភ្លេច ព្រោះការព្យាយាមបំភ្លេច វាស្មេីរនឹងការរំលឹកអោយកាន់តែចាំ

៥៤ ៖ អ្នកត្រូវរស់អោយសប្បាយរីករាយក្នុងពេលក្រ ព្រោះបេីអ្នកកេីតទុក្ខចំពោះរឿងក្រពេក ខួរក្បាលអ្នកនឹងស្ពឹកស្រពន់មិនអាចរកវិធីក្លាយជាអ្នកមានបាននោះទេ 

៥៥ ៖ កុំតូចចិត្តអោយសោះបេីគេដៀលថាអ្នកល្ងិតល្ងង់មិនចេះអក្សរ ព្រោះការរៀនមិនសុទ្ធតែនាំអោយយេីងចេះទេ
ប៉ុន្តែគ្រប់ការចេះគឺមកពីការយល់

៥៦ ៖ សណ្ដានរបស់ឆ្កែទោះឃេីញស្ដេចក៏វាព្រុសដែរ ឯសណ្ដានមនុស្សថោកទាប ទោះឃេីញយេីងល្អក៏ប្រឹងបង្កេីតបញ្ហាចោទថាអាក្រក់ដេីម្បីយកលេសស្អប់យេីងដែរ ដូច្នេះកុំខ្វល់ពីមនុស្សដែលស្អប់យេីងប្រមាថម៉ាក់ងាយយេីងពេក 

៥៧ ៖ កុំព្រួយបារម្ភនឹងទុក្ខកង្វល់ពេក ត្រូវចាំថាលេីលោកមានតែមនុស្សឆ្កួតទេដែលសប្បាយរហូតនោះ ដូច្នេះអ្នកចង់សប្បាយរហូតដោយគ្មានទុក្ខដូចមនុស្សឆ្កួតដែរឬ ?

៥៨ ៖ កុំបាក់ទឹកចិត្តចំពោះការរងភាពលំបាកក្នុងជីវិត ការពិតជីវិតដែលមានសំណាងបំផុតគឺជីវិតដែលមានការលំបាកបំផុតនឹងហេីយ 

៥៩ ៖ កុំអន់ចិត្តអីដែលមិនបានកេីតក្នុងត្រកូលអភិជន ហេីយមានគ្រួសារក្រខ្សត់ព្រោះមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចកេីតក្នុងត្រកូលអភិជនទេតែគ្រប់គ្នាពិតជាមានសិទ្ធជ្រេីសយកការស្លាប់ក្នុងភាពជាវីរជន 

៦០ ៖ មនុស្សល្ងង់ចូលចិត្តគោរពអ្នកមានទ្រព្យនឹងអំណាច មានតែវិញ្ញូជនទេដឌលចូលចិត្តគោរពមនុស្សដែលមានគុណធម៌

៦០ទស្សននេះជាទស្សនផ្ទាល់របស់ លោក វិល្លាម គ័ង

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here