ថៃបិទការ​នាំចូល ​និងលែង​ទិញ​កសិផលខ្មែរ​បន្ទាប់ពីប្រកាសដេញ ពលករខ្មែរនៅខែមករា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, October 16, 2017

ថៃបិទការ​នាំចូល ​និងលែង​ទិញ​កសិផលខ្មែរ​បន្ទាប់ពីប្រកាសដេញ ពលករខ្មែរនៅខែមករា

អាយឌីអូឡូជីញ៉ូស

កាលពីព្រឹកថ្ងៃ១៥ ខែតុលានេះ ពលរដ្ឋកម្ពុជាមកពីខាងស្រុកសំពៅលូន ខេត្តបាត់ដំបង រាប់រយនាក់បានធ្វេីការប្រមូលផ្ដុំគ្នាតវ៉ា នៅច្រកអន្តរជាតិខ្មែរថៃតំបន់ទី១៥ ដេីម្បីទាមទាឲ្យថៃ​បេីកទីផ្សារកសិផលវិញ ខណៈដែលថ្មីៗនេះថៃបានបិទមិនឲ្យចរាចរណ៍កសិផល មួយចំនួនរបស់ពលរដ្ឋ រួមមាន ល្ហុង ប៉េងប៉ោះ ខ្ទឹមបារាំង ខ្ទឹមស និង -ល-  មិនឲ្យនាំចូលចរាចរណ៍លក់ដូរក្នុងទីផ្សារថៃនោះទេ ជាពិសេសពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារអង្គភាពតម្រួតឈុតខ្មៅថៃពង្រាយពេញផ្សារដោយប្រដាប់អាវុធគ្រប់ដៃទៀតផង។

គូសបញ្ជាក់ផងដែរ ថាមុនមានបញ្ហានេះកេីតឡេីងកាលពីថ្ងៃទី១៣ ខែតុលាថៃបានចេញសារាចរណ៍ណែនាំថ្មី មួយពី Ministry Of Labour Thai ក្រសួងការងារថៃ គឺបញ្ឈប់ និងបណ្ដេញចេញពលករខ្មែរ ភូមា លាវ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៨ ដេីម្បីធានានៅគោលនយោបាយ ការងារថៃសម្រាប់ពលរដ្ឋថៃ ផងដែរ។

បញ្ហានេះកំពុងក្លាយជាចំណោទយ៉ាងធ្ងន់សម្រាប់កម្ពុជាដែលកំពុងមានវិបត្តិនយោបាយ យោងតាមរឿងរ៉ាវទាំងនេះ អ្នកវិភាគមួយចំនួនបានលេីកឡេីងថាអាចជា ការគាប​សេដ្ឋកិច្ចមកលេីប្រទេសកម្ពុជា ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here