មានករណី​ចាប់​ជំរិត​មិនបាន​សម្រេច​មួយនៅផ្សារអីអន​ម៉ល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, October 8, 2017

មានករណី​ចាប់​ជំរិត​មិនបាន​សម្រេច​មួយនៅផ្សារអីអន​ម៉ល

អាយឌីអូឡូជីញ៉ូស

កាលពីល្ងាចមិញថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៧ នេះ គណនីហ្វេសបុកមានឈ្មោះថា Tee Tee Theariya បានសរសេរថា៖

អស់ពីចិន2នាក់យកកាំភ្លើងជំរិតយកលុយនិងឡានពីផ្សាអុីអនយប់មិញមក ឥឡូវដល់វេនឡានខូចទៀត 😥😥😥😥😥 សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្នចំពោះចិនមកកាន់ទឹកដីយើង មិនដឹងថាពួកវាមកមានបំណងល្អរឺអាក្រក់ទេ តែចំពោះខ្ញុំយប់មិញជួបហើយ នៅលើចំណតឡានផ្សាអុីអន(ខាងលើបំបូល) ពេលខ្ញុំចតឡានហើយដើរចេញពីឡាន មានចិន2បានយកកាំភ្លើងភ្ជុងខ្ញុំអោយខ្ញុំចូលឡានខ្ញុំវិញ ហើយយកស្គត់ចងដៃខ្ញុំទៅក្រោយ ចងមាត់និងយកវ៉ែនតាខ្មៅដូចក្នុងរូបមកពាក់ភ្នែកខ្ញុំ រួចបំរុងនឹងបើកឡានខ្ញុំចរញពីផ្សាអុីអន តែសំណាងណាស់ដែលពួកវារកសំបុត្រឡានមិនឃើញ វាក៏ទុកឡាននិងខ្ញុំចោលក្នុងបរិវេនផ្សា😥😥😥😥😥😥 បើវារកឃើញសំបុត្រឡានមិនដឹងវាសនាខ្ញុំទៅជាបែបណាទេ😪😪😪😪😪 សូមម្ចាស់ផ្សាអុីអនជួយបន្ថែមសន្តិសុខនៅចំណតឡានខាងលើផង សូមបីតែកាំមេរ៉ាសុវត្តភាពក៏ខូចមិនជួសជុលផង ។

កន្លែងកើតហេតុចំពេលកាំមេរ៉ាខូចទៀត មិនអាមើលសកម្មភាពបានទេ 😵😵😵😵😵😵 តើរឿងនេះម្ចាស់ផ្សាអុីអនអាចដោះស្រាយអោយខ្ញុំបានទេ? តើថ្ងៃក្រោយគេហ៊ានទៅផ្សានឹងទៀតទេ បើអសន្តិសុខចឹង? សូមអរគុណ និងជូនពរបងប្អូនទាំងអស់មានសេចក្តីសុខគ្រប់ៗគ្នា😘😘😘😘😘

នេះជាការអះអាងរបស់ជនរងគ្រោះតែប៉ុណ្ណោះ យ៉ាងណាមិញព័ត៌មាននេះមិនទា ន់មានអាជ្ញាធរពាក់ព័ន្ធ ឬខាងគណៈគ្រប់គ្រងផ្សាបញ្ជាក់នៅឡេីយពីព័ត៌មានលំអិតនៅឡេីយទេ  ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here