សពសានស្រីឡៃ ត្រូវអាចារ្យទារថ្លៃតំកល់សព មិនខុសពីប្លន់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, October 17, 2017

សពសានស្រីឡៃ ត្រូវអាចារ្យទារថ្លៃតំកល់សព មិនខុសពីប្លន់

អាយឌីអូឡូជីញ៉ូស

យោងតាមការផ្ដល់ព័ត៌មានពីលោក រិទ្ធីទៅកាន់បណ្ដាញ FreshNews បានអោយដឹងថាក្រោយពីសានស្រីឡៃបានទទួលមរណៈភាព និងយកទៅតំកល់ត្រឹមតែមួយយប់ស្រាប់តែអាចារ្យឈ្មោះចាន់សំណាង ទារប្រាក់រហូត ២៦០០$ ដែលគ្រាន់តែតំកល់មួយថ្ងៃទារដល់ទៅ១២៥០ដុល្លារ ហេីយបូករួមថ្លៃមឈូស១៥០ដុល្លារ និងថ្លៃចំណាយលេីបុណ្យតិចតួច៧០០ដុល្លារ ហេីយថ្លៃអាចារ្យយោគី ៥០០ដុល្លារ ។

ការទារហួសហេតុនេះត្រូវបានខាងក្រុមហ៊ុនហង្សមាសដែលទទួលចាត់ចែងការចំណាយសព ហួសចិត្ត និងសួរនាំ តែ អាចារ្យចាន់សំណាង បែរជាបោះសម្ដីមេីលងាយដល់ស្ថាប័នទូរទស្សន៍ និងផលិតកម្មហង្សមាសទៀតផង ហេីយការទាមទារហួសហេតុនេះគឺផ្ដេីមដោយអាចារ្យចាន់សំណាងនេះផ្ទាល់ មិនមែនជាការទាមទាររបស់វត្តនោះទេ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here