សមាគម​អ្នក​សិល្បៈ​ចេញញត្តិ​គាំទ្រនយោបាយ​ ដែលដូចជារំលោភច្បាប់ស្ដីពីអង្គការសមាគម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, October 27, 2017

សមាគម​អ្នក​សិល្បៈ​ចេញញត្តិ​គាំទ្រនយោបាយ​ ដែលដូចជារំលោភច្បាប់ស្ដីពីអង្គការសមាគម

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ កាលពីថ្ងៃ ២៥ តុលា ឆ្នាំ ២០១៧ នេះ សមាគមមិត្តសិល្បៈស្ម័គចិត្តជួយសង្គមបានចេញសេចក្ដីថ្លែងការ មួយគាំទ្រនយោបាយនឹងការថ្កោលទោសលោកសមរង្សី និងបានសរសេរបញ្ជាក់ថា ៖

យើងខ្ញុំជា សិល្បករ សិល្បការិនីទាំងអស់ជាសមាជិកនៃ សមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសំដីដ៏ខ្វះវិចារណញ្ញាណ និងគំនិតអគតិរបស់បុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាក្រោមការដឹកនាំដោយតម្កល់ផលប្រយោជន៍ជាតិប្រជាជនជាចម្បងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ញត្តិ

ការថ្លែងការនេះគឺជាការបញ្ជាក់ជំហរច្បាស់លាស់ និងគាំទ្រលេីចំណាត់ការរបស់រដ្ឋាភិបាល តែប្រសិនជាក្រលេកមេីលទិដ្ឋភាពច្បាប់វិញ គឺអង្គការសមាគមទាំងអស់ពុំអនុញ្ញាត្តិអោយយកស្ថាប័នរបស់ខ្លួនលូកលាន់ផ្នែកនយោបាយនោះទេ ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here