ក្រសួងមហាផ្ទៃ ឲ្យមេធាវីប្ដឹង រំលាយគណបក្ស​សង្គ្រោះជាតិ ទៅតុលាការកំពូល - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, October 6, 2017

ក្រសួងមហាផ្ទៃ ឲ្យមេធាវីប្ដឹង រំលាយគណបក្ស​សង្គ្រោះជាតិ ទៅតុលាការកំពូល

អាយឌីអូឡូជីញ៉ូស

ប្រភពពត៌មានពីមន្ត្រីក្រសួងមហាផ្ទៃបានអោយដឹងថាក្រសួងនឹងមានចំណាត់ការអោយមេធាវីតំណាងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិទៅតុលាការតាមនីតិវិធីច្បាប់ ខណៈនេះមេធាវីដឹកនាំដោយលោកមេធាវី គី តិច បាននាំភស្តុតាង២១កញ្ចប់ដាក់ជូនតុលាការកំពូល លេីសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ។

បរិបទឈានដល់ការប្ដឹងផ្ដល់កេីតឡេីងដោយសារតែកាលពីថ្ងៃទី៤ ខែតុលាកន្លងទៅនេះ លោកពេជ្រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរៀបចំសំណុំឯកសារសុំប្ដឹងរំលាយគណបក្សសង្គ្រោះជាតិទៅក្រសួងមហាផ្ទៃ បន្ទាប់ពីនោះមួយនៅថ្ងៃទី៥ ខែតុលា គណបក្សហ្វុនស៊ិនប៉ិកក៏បានរៀបចំពាក្យបណ្ដឹងប្ដឹងទៅក្រសួងមហាផ្ទៃដូចគ្នា ដោយទាមទាដាច់ខាតអោយក្រសួងមានចំណាត់ការផ្លូវច្បាប់ ពោលគឺរំលាយគណបក្សសង្គ្រោះជាតិចោលតែម្ដង។

គូសបញ្ជាក់ផងដែរថា មុននឹងឈានដល់ការបែរផ្លូវមកប្ដឹងនៅក្រសួងមហាផ្ទៃគណបក្សទាំង២នេះបានប្ដឹងផ្ទាល់ទៅតុលាការកំពូលម្ដងរួចហេីយ តែដោយសារមានការរិះគន់ថា បណ្ដឹងរបស់គណបក្សទាំង២ជាបណ្ដឹងខុសច្បាប់រំលោភលេីដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ទេីបគណបក្សទាំង២ប្ដូរចិត្តមកប្ដឹងនៅក្រសួងមហាផ្ទៃវិញម្ដង

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here