បែកធ្លាយឯកសាសំងាត់ CIA ជាភស្តុតាងបញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរនៅឡេីយ ក្នុងសម័យ លោក លន់ នល់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, October 20, 2017

បែកធ្លាយឯកសាសំងាត់ CIA ជាភស្តុតាងបញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរនៅឡេីយ ក្នុងសម័យ លោក លន់ នល់

អាយឌីអូឡូជីញ៉ូស

យោងតាមឯកសាមួយចំនួនដែលជារបស់អង្គភាពពិសេស CIA សហរដ្ឋអាមេរិក AirGram លេខ CIA-RDP08 ផែនទីមួយចំនួនវាជាភស្តុតាងយ៉ាងសំខាន់ដែលបានឆ្លុះបញ្ចាំងកាន់តែច្បាស់សម្រាប់យុវជនជំនាន់ក្រោយដាស់សតិនឹងអាចរៀនសូត្រនឹងពិចារណាបានថាជារបស់ខ្មែរនៅឡេីយក្នុងកំឡុងសម័យគ្រប់គ្រងរបស់លោកលន់នុល
ក្រោមក្រិត្យលេខ៤៣៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៧២ របស់លោកលន់នុលស្ដីពីតំបន់សមុទ្រកម្ពុជារួមទាំងកោះត្រល់ផងដែរ ជាពិសេសគឺឯកសា បង្ហាញពី និយាមការ ១/១.០៩៦០០០ដែលទទួលស្គាល់ដផយរដ្ឋបាលបារាំង ។

សុំបញ្ជាក់ថាថ្ងៃទី៣០ខែធ្នូរឆ្នាំ១៩៥៧ ក្នុងសិទ្ធស្ដីពីការកំណត់ដែនខ្ពង់រាបបាតសមុទ្រ ព្រះករុណា នរោត្តម សុរាម្រិត កម្ពុជារក្សាសិទ្ធប្រវត្តិសាស្ត្រខ្លួនលេី កោះត្រល់ «យោងតាមមាត្រា៦នៃក្រិត្យ ។

នៅឆ្នាំ ១៩៦៣ សៀវភៅភូមិសាស្ត្រប្រទេសកម្ពុជា បោះពុម្ភដោយលោកសាស្ត្រាចារ្យបណ្ឌិត តាន់គឹមហួន បានបញ្ជាក់ថាកោះត្រល់ជារបស់ខ្មែរពិតប្រាកដ ។

១៩៦៩ ក្នុងបញ្ជីផ្លូវការរបស់ក្រសួងឧស្សាហកម្មរ៉ែបានបញ្ជាក់ថា កោះត្រល់ ឋិតក្នុងបញ្ជីផ្លូវការនៃកោះរបស់ខ្មែរ ផ្សាយដោយទីស្ដីការក្រសួងឧស្សាហកម្មរ៉ែនឹងឋាមពល ឋិតនៅលេខ៦១ នៃចំណោមកោះធំទាំង៦៤។

នៅឆ្នាំ ១៩៧២ លោកលន់នុល បានប្រកាសបញ្ជាក់សារជាថ្មីនៅពេលដែលក្រុមអ្នកវិនិយោគប្រេងចង់មកវិនិយោគនៅកោះត្រល់ ដោយត្រូវសុំច្បាប់ពីកម្ពុជា។

បេីយេីងមេីលតាមច្បាប់អន្តរជាតិវិញកោះត្រល់ជារបស់ខ្មែរ ច្បាប់ស្ដីពីសិទ្ធរបស់ឆ្នេនៃប្រទេសនិមួយៗធ្វេីឡេីងដោយអង្គកាសហប្រជាជាតិ តាំងពីខែ កុម្ភៈ រហូតដល់ខែ មេសា ១៩៥៨ ។

យោងតាមអនុសញ្ញាអន្តរជាតិវិញ កោះត្រល់ឋិតចំពីមុខឆ្នេកែបខេត្តកំពតតែ១៥គីឡូមែត្រតែប៉ុណ្ណោះ ដូចនេះវាជារបស់ខ្មែរហេីយ ព្រោះជាដីដែនគោកកម្ពុជាដុះបន្តទៅសមុទ្រ។

តែគួរអោយសោកស្ដាយដែលកោះត្រល់បាត់បង់ កាលពីឆ្នាំ១៩៨២ សម័យរដ្ឋកម្ពុជា «គ្រប់គ្រងដោយវៀតណាម» នឹងបាត់បង់មែនទែននៅក្នុងឆ្នាំ២០០៥ ដោយសន្ធិសញ្ញាបំពេញបន្ថែម ។

បច្ចុប្បន្នកោះត្រល់ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាមទាំងស្រុងដែលអភិវឌ្ឍន៍យ៉ាងល្អក្រៃលែងនឹងផ្ដល់ចំណូលដល់ប្រទេសវៀតណាមក្នុងមួយឆ្នាំខ្ទង់៦០លានដុល្លាយ៉ាងតិច ។

អត្ថបទសរសេរដោយ ៖ នាគគួចខ្យល់ 
ឯកសារផ្ដល់ដោយលោក William Guang

@Ideology.News

1 comment:

Post Bottom Ad

Responsive Ads Here