បទវិភាគ ៖ តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងរលាយ​ដែរឬទេ ? - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, October 8, 2017

បទវិភាគ ៖ តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងរលាយ​ដែរឬទេ ?

អាយឌីអូឡូជីញ៉ូស

ក្រោយពេលបរិបទនយោបាយឡេីងកំដៅដោយរងសម្ពាធព្យុះពីនយោបាយការបរទេស យេីងសង្កេតឃេីញថាលោកកឹមសុខាត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោមបទចោទ ក្បត់ជាតិ

ករណីនេះត្រូវបានអូសបន្លាយរហូតគណបក្ស២ផ្សេងទៀតដាក់ពាក្យបណ្ដឹងប្ដឹងចូលក្រសួងមហាផ្ទៃដេីម្បីសុំរំលាយគណបក្សសង្គ្រោះជាតិចោលតែម្ដង ទស្សនៈខ្ញុំផ្ទាល់ខ្ញុំសង្កេតឃេីញ ៥ ចំនុច នៃអង្គហេតុនយោបាយដ៏ស្មុគស្មាញនេះ ៖

១ ៖ ប្រសិនជាអ្នកនយោបាយពិតជាចង់រំលាយគណបក្សសង្គ្រោះជាតិអោយក្ស័យមែន គេមិនមែនរំលាយពេលនេះឡេីយ ព្រោះនៅមានពេលអាចបង្កេីតបានវិញដដែល
គេគួរតែរំលាយនៅជិតបោះឆ្នោតកាន់តែចូលមកដល់

២ ៖ ការប្ដឹងរំលាយក្រោមហេតុផលទាញនឹងបង្ខំអោយសហរដ្ឋអាមេរិកចចារផ្សះផ្សារការទូតដែលកំពុងឈានដល់ការប្រះឆារ

៣ ៖ ជាការបង្ហាញសាច់ដុំនឹងបំបាក់គណបក្សសង្គ្រោះជាតិ
វិញម្ដង ព្រោះគណបក្សសង្គ្រោះជាតិធ្លាប់បង្ហាញសាច់ដុំដោយមានកម្លាំងពលរដ្ឋរាប់សែននាក់បាតុកម្មកាលពីឆ្នាំ២០១៣

៤ ៖ សាកល្បងកម្លាំង ថាតេីគណបក្សសង្គ្រោះជាតិខ្លាំងដូចពីមុនដែរឬទេ ហេីយកម្លាំងពលរដ្ឋដែលគាំទ្រមានសន្ទុះខ្លាំងឬខ្សោយ នៅពេលពត៌មានបង្ហាញថាគណបក្សនឹងរលាយ

៥ ៖ ជាការស្រាក់ដៃគ្នាបង្កេីតសេណារីយូថ្មីមួយទាញអោយចិនកាន់តែជឿជាក់លេីកម្ពុជា នឹងអាមេរិកកាន់តែចាប់អារម្មណ៍លេីកម្ពុជា

៦ ៖ ជាការបំបាក់ដល់បរទេសនឹងរដ្ឋប្រជាធិបតេយ្យជាច្រេីនដែលបានត្រឹមឈរមេីលតែមិនអាចជួយអ្វីបាន

៧ ៖ ជាការរុញបំបែកគណបក្សជាពី ដេីម្បីឈានដល់ការបែកបាក់ផ្ទៃក្នុង 

ចំពោះសេណារីយូ៧នេះខ្ញុំវាយតម្លៃថា វាឋិតក្រោមកំដៅនយោបាយនៅការបរទេសទាំងអស់ ហេីយសភាពការនឹងស្ងប់ស្ងាត់ទៅវិញនៅពេលកំដៅនយោបាយបរទេសដែលកំពុងជះឥទ្ធិពលមកកម្ពុជាត្រូវបានត្រជាក់

ប្រសិនជាបរទេសដាក់សម្ពាធនឹងផ្ដល់កំដៅមកកម្ពុជាកាន់តែខ្លាំង គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយចោលតែម្ដង តែមានច្រកមួយដែលអាចធ្វេីទៅបាន គឺបង្កេីតម្ដងទៀតព្រោះពេលវេលាសល់ច្រេីនគួរសម

ដោយ៖ នាគ គួចខ្យល់

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here