អនិច្ចារ ឆ្លងទន្លេ​រួច​រស់តែកូន​ឯម្ដាយត្រូវស្លាប់ នៅ​សម្ភព ម៉ានី - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, October 8, 2017

អនិច្ចារ ឆ្លងទន្លេ​រួច​រស់តែកូន​ឯម្ដាយត្រូវស្លាប់ នៅ​សម្ភព ម៉ានី

អាយឌីអូឡូជីញ៉ូស

កាលពីយប់វេលាម៉ោង០៨ ថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០១៧ នេះ នៅចំណុចកេីតហេតុ មន្ទីរសម្រាកព្យាបាល សម្ភពម៉ានី នៅសង្កាត់តាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល មានករណីស្លាប់អ្នកជំងឺម្នាក់ ឈ្មោះ រឿនដានី ភេទស្រី អាយុ៣១ ឆ្នាំ ជាអ្នកប្រកបរបរ ធ្វេីធៀបការ បានស្លាប់បន្ទាប់ពីឆ្លងទន្លេរួច។

តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានអោយដឹងថា ក្រោយកូនរបស់គាត់ឈឺពោះ គាត់ក៏រៀបចំឥវ៉ានជូនទៅមន្ទីរពេទ្យដេីម្បីសម្រាល ពេលទៅដល់ពេទ្យ ពេទ្យបានដាក់សីរូម មួយសន្ទុះក្រោយមកទឹកភ្លោះបែក ហេីយពេទ្យចាប់ផ្ដេីមធ្វេីការសម្រាលកូនអោយជនរងគ្រោះ ។

ខណៈដែល សម្រាលហេីយទារកក៏សន្លប់ ឯម្ដាយវិញមានសភាពថប់ទ្រូងនឹងធ្លាក់ឈាមច្រេីន ហេីយគ្រូពេទ្យបានជួយសង្គ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហេីយ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here