ប៉ូលិស​មិនដឹងច្បាប់​ដកអាវុធ​បាញ់អ្នកទន់​ខ្សោយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, October 14, 2017

ប៉ូលិស​មិនដឹងច្បាប់​ដកអាវុធ​បាញ់អ្នកទន់​ខ្សោយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានហេតុការដ៍ភ្ញាក់មួយគឺ ករណីផ្ទុះអាវុធ​យ៉ាងអាណាធិបតេយ្យ ដែលបានកើតឡើង នៅក្នុងមូលដ្ឋានខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានជម្លោះជាមួយជនបង្ក យ៉ាងណា ជនបង្កជាខ្មាន់កាំភ្លើងក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ។

ជនរងគ្រោះមានឈ្មោះ ជ័យ ប៊ុនថន អាយុ៥២ឆ្នាំ មុខរបរសន្តិសុខរោងចក្រ ពីមុនជាសន្តិសុខនៅផ្សារស្ទឹងមានជ័យ មានកូន៥នាក់ (គាត់ជាប្រពន្ធដើម មានកូន៣នាក់)។ បច្ចុប្បន្ន ជនរងគ្រោះរស់នៅជាមួយប្រពន្ធក្រោយ។

ចំណែក ឯជនល្មើស ត្រូវបានសមត្ថកិច្ចអះអាងថា ជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឈ្មោះ សាន បូរី។

ជនសង្ស័យ

ប្រភពក្រៅផ្លូវការបានបញ្ជាក់ថា ករណីបាញ់ប្រហារនេះ គឺបណ្ដាលមកពីជម្លោះ​ច្រៀងខារាអូខេ ផឹកស៊ីស្រវឹង  ហើយជនល្មើសខឹងជនរងគ្រោះនិយាយច្រើន ក៏បាញ់តែម្តង ប៉ុន្តែទោះបីយ៉ាងណា គេមិនទាន់ដឹងថា ហេតុការណ៍នេះកើតឡើងដោយមូលហេតុអ្វីពិតប្រាកដនៅឡើយទេ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here