លោក វិល្លាម ៖ ករណីចាប់​កប៉ាល់​ដឹកម៊ីសីល​ដែលមាន​ដោតទង់ជាតិ​ខ្មែរជាចេតនាទម្លាក់​កំហុស​ការទូត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, October 2, 2017

លោក វិល្លាម ៖ ករណីចាប់​កប៉ាល់​ដឹកម៊ីសីល​ដែលមាន​ដោតទង់ជាតិ​ខ្មែរជាចេតនាទម្លាក់​កំហុស​ការទូត

អាយឌីអូឡូជីញ៉ូស

កាលពីមុនប៉ុន្មានម៉ោងមុននេះ សារពត៌មាន Washington post បានទម្លាយពត៌មានមួយដែល អេហ្សីចាប់បានកប៉ាល់ឈ្មោះ JieShun ដែលគេកំណត់ថាជាកប៉ាល់របស់កូរ៉េខាងជេីង អ្វីដែលគួរឲ្យ​កត់សំគាល់គឺកប៉ាល់ធំនោះបានប្រេីទង់ជាតិរបស់ប្រទេសកម្ពុជា ក្រោយពេលចរាចរណ៍ចូលដល់ព្រែកស៊ុយអេ អាជ្ញាធរអេហ្សីបបានឃាកប៉ាល់JieShun តាមការផ្ដល់សញ្ញាពីចារកិច្ចសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការនេះបានរកឃេីញគ្រាប់រុកក៉ែត ម៊ីស៊ីល ជាង៣ម៉ឺនគ្រាប់ ដែលមានតម្លៃរាប់រយលានដុល្លារ។

ករណីនេះអ្នកវិភាគម្នាក់បាននិយាយបែបបញ្ឈិតថាអាច សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ ៖ ២ ម៉ោងមុននេះសហរដ្ឋអាមេរិកលេីកភ្នំមួយសង្កត់កម្ពុជា 😃😃😃 រុក្កែត៣ម៉ឺនគ្រាប់ដឹកចេញតាមនាវារបស់កូរ៉េខាងជេីងដោតទង់ជាតិកម្ពុជាត្រូវបានភ្នាក់ងារពិសសសហរដ្ឋអាមេរិក រាយការអោយអេហ្សីបឃាត់នាវានោះឆែកឃេីញរុក្កែត ៣ម៉ឺនគ្រាប់ ដែលគេសន្មត់ថាជាការជួញដូរអាវុធទ្រង់ទ្រាយធំដែលមានតម្លៃរាប់រយលានដុល្លារ 😀😀 ។

សប្បាយ សប្បាយទះគេ ៣ ៤ដៃ គេលេីកភ្នំសង្កត់មួយលេងទុកជាការហាត់ប្រាណល្បែងនេះខាតធ្ងន់ណាស់ អាចក្រព័ទ្ធអត់ចោលសោះអាគំនិតខូច?

ទី១ បេីចង់រួចខ្លួនគឺត្រូវសហការនឹងអាមេរិកវាយ កូរ៉េខាងជេីង ឬប្ដឹងកូរ៉េខាងជេីង

ទី២ បេីវាយកូរ៉េខាងជេីង ខ្មែរប៉ះពាល់នយោបាយការទូតធ្ងន់ធ្ងរណាស់ ជាមួយប្លុកកុម្មុយនីស្ត 😀😀

«ដេីម្បីចង់ដឹងថានរណាជាម្ចាស់រុក្កែតនឹងម្ចាស់នាវានេះសុំមេីលថានរណាជាអ្នករាយការមុនគេ»
 

>
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here