លោកជួនសុវណ្ណ នឹងស្រាវជ្រាវ​ រកមន្ត្រី​ដែលបង្ហោះ​រូបអាក្រាត​សព សាន ស្រីឡៃ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, October 18, 2017

លោកជួនសុវណ្ណ នឹងស្រាវជ្រាវ​ រកមន្ត្រី​ដែលបង្ហោះ​រូបអាក្រាត​សព សាន ស្រីឡៃ

អាយឌីអូឡូជីញ៉ូស

លោកឧត្តមសេនីយឯកជួនសុវណ្ណ ស្នងការរាជធានីភ្នំពេញបានផ្ដល់ប្រភពពត៌មានទៅអោយ Freshnew ថា លោកនឹងមិនអត់អោនជាដាច់ខាតក្នុងករណីបង្ហោះរូបអាក្រាតសពរបស់សានស្រីឡៃនេះ ព្រោះនេះជាការរំលោភបំពានលេីសាកសព ហេីយក៏ជាការល្មេីសក្រមសីលធម៌មន្ត្រីនគបាលជាតិផងដែរ លោកនឹងបញ្ជាអោយចាត់វិធានការស្រាវជ្រាវ ប្រសិនជារូបនេះបង្ហោះផ្សព្វផ្សាយដោយមន្ត្រីនគបាលមែន គឺលោកនឹងដាក់ទណ្ឌកម្មអោយធ្ងន់ធ្ងរតែម្ដង។

ការបញ្ជាក់បែបនេះគឺកេីតឡេីងក្រោយមហាជនធ្វេីការរិះគន់ ខ្លាំងៗចំពោះទង្វេីអសីលធម៌របស់មន្ត្រីកោសល្យវិច្ឆ័យដែលបានថតរូបអាក្រាតសពបង្ហោះចែកគ្នាមេីលយ៉ាងសប្បាយរីលរាយហួសព្រហ្មដែនក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហេីយជាការប្រមាថសាកសពយ៉ាងខ្លាំង។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here