មេប៉ូលិស​ដែលរងការ​ចោទថា​វាយសន្តិសុខ​ បានបំភ្លឺ​ថាគ្រាន់តែ​ការពារ​ខ្លួន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, October 6, 2017

មេប៉ូលិស​ដែលរងការ​ចោទថា​វាយសន្តិសុខ​ បានបំភ្លឺ​ថាគ្រាន់តែ​ការពារ​ខ្លួន

អាយឌីអូឡូជីញ៉ូស

លោកឧត្តមសេនីយ ទីចំរេីនកុសល តួនាទីអនុប្រធាននាយកដ្ឋាន បានបកស្រាយនៅអង្គហេតុថា កាលពីថ្ងៃទី៥ ខែតុលា វេលាម៉ោង១០ លោកបេីកបររថយន្តតាមដងផ្លូវ ហេីយភាគីរថយន្តធំបេីកបញ្រ្ចាស់រៀបនឹងបុករថយន្តលោក លោកក៏បានចុះទៅសួរនាំ តែភាគីអ្នកបេីកបររថយន្តធំ បានរត់ចូលរោងចក្រស្ព័តិច ស្រាប់តែពេលនោះលោករកទៅហៅភាគីបង្ករមកសួរនាំស្រាប់តែសន្តិសុខមានគ្នាបួនទៅប្រាំនាក់ មកឃាត់លោកក្នុងចេតនាអាក្រក់ និងមានអ្នកខ្លះរកទៅបេីកទ្វារថយន្តលោកទៀត លោកក៏បាន បាញ់ស្ព្រាយបង្ហូរទឹកភ្នែកហេីយប្រតាយប្រតប់ប្រញាប់បេីករថយន្តចេញទៅ ករណីនេះបានបង្កអោយជនរងគ្រោះម្នាក់ជាសន្តិសុខឈ្មោះ ហែម សារ៉ុម អាយុ៤៧ឆ្នាំ រងរបួសភ្នែកបញ្ជូនទៅមន្ទីរពេទ្យ។

ប៉ុន្តែក្នុងព័ត៌មាននេះមតិម្ខាង ទៀតបានចោទថាលោកឧត្តមសេនីយនគបាលជាន់ខ្ពស់រូបនេះ ជាអ្នកទៅវាយដុំលេីក្រុមសន្តិសុខ និងយកស្ព្រាយបាញ់ទៅលេីសន្តិសុខនោះទៅវិញ។

យ៉ាងណាក្ដីក៏ពុំទាន់មានភស្តុតាងជាក់លាក់ ណាមួយថាភាគី ខាងណាជាអ្នកខុស ឬត្រូវនៅឡេីយ ដោយពុំទាន់មានអាជ្ញាធរណាអះអាងវែកញ៉ែកយុត្តិធម៌នៅឡេីយ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here