
នារីម្នាក់បានមានប្រតិកម្មធ្ងន់ៗទៅលេីអាជ្ញាធរស្ដីពីការមិនរវល់ពីផ្លូវដែលខូចក្នុងតំបន់ខ្លួនគ្រប់គ្រង
គាត់បាននិយាយថា ៖ លើកទី១ ដែលចេញវិដេអូដែលនិយាយពីបញ្ហានេះ បើមិនបាននិយាយគឺតឹងក្នុង ចិត្តពេក
ជាដំបូងនាងខ្ញុំសូមនិយាយអំពីបញ្ហា ផ្លូវតិច បើខ្ញុំមិននិយាយប្រហែលខ្ញុំមិនបានផ្លូវស្អាតនិងគេ ទេមើលទៅ ហើយប្រជាពលរដ្ធ នៅទីនោះ ពួកគាត់មានការរអូ៍ រទាំ មែនទែន ពីបញ្ហានេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ធខ្មែរនិងជាប្រជាជន ដែលរស់នៅភូមិ ត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។
នាងខ្ញុំ សូមគោរពផ្ញើរជូន ទៅដល់ លោក ពូ ហែម ដារឹទ្ធ ដែលជាអភិបាលខណ្ឌ ពោធិ៏សែនជយ័ សូមលោកពូជួយដល់ប្រជាពលរដ្ធ ដែលគាត់រស់នៅភូមិត្រពាំងទួលនេះផង បញ្ហាផ្លូវ គឺជាបញ្ហាដ៏ធំសំខាន់ពួក គាត់ សំរាប់កម្មករកម្មការនី ដែលពួកគាត់ត្រូវធ្វើដំណើរឆ្លងកាត់ ថ្មើរជើង និង ដោយយាន្តផ្សេងត្រូវយាន្តផ្សេងត្រូវឆ្លងកាត់ជារៀងរាល់ថ្ងៃ ។
នាងខ្ញុំដែលជាតំណាងឪ្យអ្នកភូមិ នៅទីនោះមានតែលើកម្រាមដៃដប់ ស្នើរសុំទៅដល់លោកពូ ឪ្យលោកពូជួយចុះមកត្រួតពិនិត្យមើលផ្លូវមួយខ្សែរមួយនេះ ដើម្បីឪ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរឪ្យបានល្អប្រសើរជាងនេះ ហើយ នាងខ្ញុំសង្ឃឹម យ៉ាងមុតមាំថា និងទទួលដំណឹងល្អឆាប់ៗពីបញ្ហាផ្លូនេះ។
ជាចុងក្រោយនាងខ្ញុំ សូមជូនពរឪ្យលោកពូ និង ក្រុមគ្រួសារ ជួបតែសំណាងល្អ សុខភាពល្អ ដើម្បីជាសសរទ្រូង បំរើដល់ប្រជាពលរដ្ធខ្មែរ ដែលស្ថិតនៅខណ្ឌ ពោធិសែនជយ័ទាំងមូល
នាងខ្ញុំសូមអភយ័ទោស ប្រសិនបើនិយាយទៅខុសឆ្គងនៅចំណុចណាមួយ។




No comments:
Post a Comment