១០ឆ្នាំនៅពីក្រោយភាពជោគជ័យរបស់ លោកឧកញ៉ា សុខលីម គឺក្ដីស្រលាញ់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, October 28, 2017

១០ឆ្នាំនៅពីក្រោយភាពជោគជ័យរបស់ លោកឧកញ៉ា សុខលីម គឺក្ដីស្រលាញ់

អាយឌីអូឡូជីញ៉ូស

លោក សុខលីម ជាអ្នកជំនួញមួយរូបដែលតែងតែលេចមុខមាត់យ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យ សំណង់ ផ្គត់ផ្គង់ ប្រេងឥន្ទនៈ នឹងជាអគ្គនាយកសម្ព័ន្ធ ថៃឃុន 

លោកសុខលីម កាលពីអតីតកាលជាសិស្សមិនសូវចេះមាត់ករនឹងឆ្លងកាត់បទពិសោធន៍ក្នុងជីវិតក្នុងភាពជាសិស្សក្រីក្រម្នាក់ក្នុងចំណោមសិស្សអ្នកមានជាច្រេីននាវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ ។

ក្រោយលោកសុខលីមបានបញ្ចប់មធ្យមសិក្សាទុតិយភូមិលោកបានបន្តចូលសិក្សាបរិញ្ញាប័ត្រនីតិសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ នឹង អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ។

លោកសុខលីមធ្លាប់បានបរិយាយថានៅពីក្រោយភាពជោគជ័យរបស់លោកគឺលោកបានឆ្លងកាត់បទពិសោធពិសោធន៍ជាច្រេីនរួមមាន ការបាក់ទឹកចិត្ត.ព្រួយបារម្ភ.ទិទៀន.សង្ស័យ.រិះគន់.ឧបសគ្គការលះបង់.ហត់នឿយ.ការតាំងចិត្តភាពជាប់លាប់ឆន្ទះ.ហនិភ័យ.ភាពក្លាហាន.ចក្ខុវិស័យ.វិន័យផ្លូវចិត្ត.ការប្រកួតប្រជែង.សម្ពាធយ៉ាងធ្ងន់ធ្ងរខាងផ្លូវចិត្ត.ពេលងងុយមិនហ៊ានគេង.ពេលគេងមិនងងុយ.ខឹងក្រោធ ជាដេីម។

តែលោកអាចឆ្លងផុតនឹងទទួលជោគជ័យបានដោយមានមនុស្សជាទីស្រលាញ់របស់លោកនៅពីក្រោយនឹងការជ្រោមជ្រែងរបស់មិត្តល្អរបស់លោកជានិច្ច។

លោក សុខលីម ជាអ្នកជំនួញដែលឈរលេីទស្សនបដិរូបសំយោគនិយម ទស្សនៈ៣របស់លោកលោកធ្លាប់មានប្រសាសន៍ថា លោកជាទឹក ដែលជ្រាបគ្រប់ទីកន្លែង ទំលុះថ្ម នឹងបំបែកស្ថានភាពរឹងបានលោកតែងនិយាយថាភាពទន់ជាភាពឈ្នះ អណ្ដាតដែលទន់វាអាចរស់គង់វង្សមុនធ្មេញដែលរឹងតែឆាប់បាក់និយាយជារួមគឺទស្សនៈជោគជ័យរបស់លោក លោកឈរលេីភាពទន់ភ្លន់ ដាក់ខ្លួនរៀនពីបុគ្គល់ជុំវិញខ្លួនរបស់លោកជានិច្ច។
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here