ក្រោយលោកវិល្លាមរិះគន់ រឿងពលករចំណាកស្រុក សម្ដេចតបវិញថា អ្នករិះគន់បញ្ហាបញ្ជូនពលករចំណាកស្រុក ជាមនុស្សមិនស្គាល់ពិភពលោក - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, October 18, 2017

ក្រោយលោកវិល្លាមរិះគន់ រឿងពលករចំណាកស្រុក សម្ដេចតបវិញថា អ្នករិះគន់បញ្ហាបញ្ជូនពលករចំណាកស្រុក ជាមនុស្សមិនស្គាល់ពិភពលោក

អាយឌីអូឡូជីញ៉ូស

កាលពីម្សិលមិញនេះលោកវិល្លាមអ្នកវិភាគមួយរូបបានធ្វេីការិះគន់ធ្ងន់ៗទៅលេីតំណាងរាស្ត្រដែលទទួលប្រាក់ខែរាស្ត្រតែមិនបម្រេីរាស្ត្រ ជាពិសេសលោកបានរិះគន់ខ្លាំងៗចំពោះការនាំពលករចំណាកស្រុកទៅបរទេស ដោយលោកនិយាយថា ៖ ពេលខ្លះនាំពលករទៅធ្វេីការបរទេសសោះក៏ផ្សាយតាមទូរទស្សន៍អួតគេដែរ ។

ការរិះគន់ធ្ងន់ៗទាក់ទិននឹងពលករចំណាកស្រុកនេះមិនទាន់បានមួយថ្ងៃផង ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧ក្នុងឱកាសជួបជាមួយកម្មករកម្មាការនីជាង១ម៉ឺននាក់នៅតំបន់កំបូល សម្ដេចបានមានប្រសាសន៍ថា ៖ 

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា កន្លងមក មានបុគ្គលមួយចំនួនធ្លាប់បានបន្ទោសបង្អាប់សម្ដេចថា បញ្ជូនមនុស្សទៅឲ្យធ្វើខ្ញុំគេនៅក្រៅប្រទេស ប៉ុន្តែបានបញ្ចេញប្រតិកម្មវិញថា មិនមែនមានតែប្រទេសកម្ពុជាទេ ដែលបញ្ជូនពលករ-ពលការិនីទៅធ្វើការនៅក្រៅប្រទេសនោះ ប្រទេសដទៃក៏រដ្ឋាភិបាលគេបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដែរ តួយ៉ាងហ្វីលីពីន ជាប្រទេសដែលបញ្ជូលពលករច្រើនជាងគេ រហូតដល់ជាង១២លាននាក់ ក្នុងនោះមានប្រមាណ១ម៉ឺននាក់ធ្វើការនៅកម្ពុជា ប្រទេសថៃដែលយកពលករពីកម្ពុជាទៅ ក៏បញ្ជូនពលករគេទៅធ្វើការនៅកូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ និងនៅមជ្ឈិមបូព៌ាដែរ។ ប្រទេសដែលមិនមានការបញ្ជូនពលករចេញ គឺមានតែប្រទេសសិង្ហបុរី ម៉ាឡេស៊ី តែប៉ុណ្ណោះ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «អញ្ចឹងសូមកុំតិះដៀលខ្ញុំថា បញ្ជូនមនុស្សទៅឲ្យធ្វើខ្ញុំគេ កន្លងទៅមានការបន្ទោសបង្អាប់ថា ក្មួយៗនេះ (កម្មករ-កម្មការិនី) សុទ្ធតែជាអ្នកមកធ្វើកញ្ជះគេ ក្នុងពេលដែលក្មួយៗស្វែងរកឱកាសការងារយ៉ាងលំបាក គេមកបន្ទោសថា ពូដឹកនាំគ្រាន់តែធ្វើឲ្យមនុស្សធ្វើកញ្ជះគេ ក៏ប៉ុន្តែអ្នកនិយាយនោះ ក៏ធ្វើការឲ្យគេដែរ គាត់មិនមែនធ្វើថៅកែទេ បើដូច្នោះមានអ្វីខុសគ្នា»។

វីដេអូលោកវិល្លាម និយាយពីបញ្ហាសង្គមម្សិលមិញ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here