ថៃចេញ​សេចក្ដីប្រកាស​បញ្ឈប់​ទទួល​យក​ពលករ ខ្មែរ ភូមា និងឡាវ  - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, October 14, 2017

ថៃចេញ​សេចក្ដីប្រកាស​បញ្ឈប់​ទទួល​យក​ពលករ ខ្មែរ ភូមា និងឡាវ 

អាយឌីអូឡូជីញ៉ូស

ក្រសួងការងារថៃបានចេញសារាចរណែនាំថ្មីមួយក្នុងការបញ្ឈប់ទទួលយកពលករមកពីកម្ពុជា ឡាវ ភូមា ដែលកំពុងលំហូរចូលច្រេីនៗឡេីង ហួសពីកម្រិតនៃគោលការរបស់ថៃ ជាពិសេសហួសពីកម្រិតនៃច្បាប់ដែលក្រសួងការងារថៃបានដាក់អោយ សហគ្រាសឯកជន រោងចក្រ អាជីវកម្ម អនុវត្តន៍។

ហេតុនេះទេីបក្រសួងការងារថៃចេញសេចក្ដីជូនដំណឹងថ្មីមួយទៅកាន់បណ្ដាពលរដ្ឋថៃ អាជីវករ សហគ្រិន ចាប់ពីថ្ងៃទី ១ ខែ ១ ឆ្នាំ ២០១៨ នេះក្រសួងការងារថៃនឹងមិនអនុញ្ញាត្តិអោយកម្មករ ពលករ មកពីកម្ពុជា ឡាវ ភូមា ចូលបម្រេីការងារតាមទីផ្សា ភោជនីយដ្ឋាន ឬបម្រេីការលក់ដូរបន្លែផ្លែឈេី នៅប្រទេសថៃទៀតឡេីយ ជាពិសេសដេីម្បីធានាបាននៅស្ថេរភាពមុនការរៀបចំបោះឆ្នោតថៃមកដល់ ព្រះរាជាណាចក្រថៃអាចនឹងបញ្ជូនពលករមួយចំនួនដែលមកពី៣ប្រទេសខាងលេីត្រឡប់ទៅស្រុកកំណេីតវិញ ។

ក្រសួងការងារថៃនឹងអនុវត្តន៍សារាចរណែនាំនេះនៅថ្ងៃ១ខែមករាឆ្នាំ២០១៨ ។
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here