
ប៉ោយប៉ែត ៖ យោងតាមប្រភពពត៌មានរបស់វិទ្យុអាស៊ីសេរីបានអោយដឹងកាលពីព្រឹកថ្ងៃ២៣ខែតុលាឆ្នាំ២០១៧ នេះថាថៃចាប់ផ្ដេីមដេញពលករខ្មែរតាមឡានទ្រុងមកវិញបណ្ដេីរៗក្នុងមួយថ្ងៃពីចន្លោះ៥០ ទៅ៦០ នាក់ ដែលពលករទាំងនោះគឺចូលទៅធ្វេីការអត់ច្បាប់នៅទឹកដីនៅប្រទេសថៃ ។
ការបណ្ដេញនេះក៏ស្របពេលដែលលោកហ៊ុនម៉ាណែត បុត្រារបស់សម្ដេចតេជោទៅប្រទេសថៃជួយសម្រួលឯកសាដល់ពលករឥតច្បាប់ដែរ។
តាមតួលេខអោយដឹងថាពលករខ្មែរនៅថៃជាងមួយលាននាក់គឺមាន៣០ម៉ឺននាក់ដែលមិនមានច្បាប់ក្នុងការចូលបម្រេីការងារនៅប្រទេសថៃ។
យ៉ាងណាមិញក៏មានពត៌មានក្រៅផ្លូវការថាប្រទេសថៃនឹងបណ្ដេញពលករទាំងអស់ត្រលប់ទៅប្រទេសកំណេីតវិញដេីម្បីរក្សាស្ថេរភាពមុនការបោះឆ្នោតថៃមកដល់។

No comments:
Post a Comment