
លោកធាន វុទ្ធី ត្រូវបានក្រុមអ្នកសារពត៌មានធ្វេីការសម្ភាសនៅវត្តចំប៉ា ខេត្តតាកែវ ទាក់ទងនឹងការចោទប្រកាន់ទៅលេីលោកធានវុទ្ធីថាក្លែងខ្លួនជាមហាក្សត្រ តែការចោទប្រកាន់នេះត្រូវបានធានវុទ្ធីបដិសេដ នឹងបាននិយាយថាមិនដែលចង់ក្លាយខ្លួនជាស្ដេចទេ សូម្បីជាមេឃុំក៏ដោយ ព្រោះលោកមានប្រាថ្នាចង់ក្លាយខ្លួនជាព្រះតែមួយមុខគត់។
តែយ៉ាងណាក្ដី បុគ្គលដែលតាំងខ្លួនជាព្រះមហាក្សត្រ មិនទាន់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវយកមកសួរនាំនៅឡេីយទេ ទោះមានការរិះគន់នឹងមហាជនបង្ហាញការភ្ញាក់ផ្អេីលបែបណាក្ដី ប៉ុន្តែក្នុងករណីនេះ យេីងពិតជាបានឃេីញផ្ទាល់នឹងភ្នែកមែនថា ធានវុទ្ធី នៅតាកែវ នឹងបុគ្គលតាំងខ្លួនជាក្សត្រនៅខេត្តសៀមរាប ពិតជាបុគ្គល២ផ្សេងគ្នាយ៉ាងពិតប្រាកដ។


No comments:
Post a Comment