ខ្មែរហ៊ានប្រឆាំងដុតស្ថានទូតថៃ តែដូចមិន​សូវហ៊ាននឹង​វៀតណាម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, October 21, 2017

ខ្មែរហ៊ានប្រឆាំងដុតស្ថានទូតថៃ តែដូចមិន​សូវហ៊ាននឹង​វៀតណាម

អាយឌីអូឡូជីញ៉ូស

រំលឹកទៅដល់អតីតកាលខែ មករា ឆ្នាំ​២០០៣ ដោយសារពាក្យសម្ដីរបស់តារាមានឥទ្ធិពលថៃ នាង ផ្កាយព្រឹក បាននិយាយពីអង្គរវត្តនិងដុតកំហឹងខ្មែរឈានដល់បាត់បង់សតិបំផ្លាញស្ថានកុងស៊ុល និងតំបន់ពាណិជ្ជកម្មថៃនៅក្រុងភ្នំពេញ ថែមទាំងបិទចោលនៅចរាចរណ៍ចរន្តសេដ្ឋកិច្ចថៃចោលទៀតផង ទោះបីជាដឹងថាការបំផ្លាញស្ថានកុងស៊ុលនោះស្មេីរនឹងបំផ្លាញកិច្ចការការទូតនឹងបំពានលេីសន្ធិសញ្ញាក្រុងវឺយេន ស្ដីពីច្បាប់ស្ថានទូតក៏ដោយ។

យ៉ាងណាមិញបេីប្រៀបធៀបនឹងវៀតណាមវិញ កម្ពុជាមិនសូវជាហ៊ានក្អក ដូចក្អកជាមួយថៃឡេីយ ជាតួយ៉ាងទោះបីជាវៀតណាមលេីសលួសផ្នែកការទូតក្ដី នយោបាយក្ដី ឬពាក្យសម្ដីក្ដីក៏ហាក់បីដូចជាមិននាំការក្ដៅក្រហល់ក្រហាយដល់រាជរដ្ឋាភិបាលដូចថៃឡេីយ ។

មួយរយៈចុងក្រោយនេះទំនាស់ព្រំដែន និងទំនាស់សម្ដីការទូតរបស់អ្នកថ្លែងការវៀតណាម បានថ្លែងការកាលពីសប្ដាហ៍មុនដែលមានចរឹតលូកដៃចូលអធិបតេយ្យភាពនៃការអនុវត្តន៍ច្បាប់របស់កម្ពុជាក្ដី ក៏កម្ពុជារក្សាភាពស្ងប់ស្ងៀមបានជានិច្ច ដែលមេីលទៅដូចជាមិនសូវហ៊ានក្អកជាមួយវៀតណាមដូចក្អកជាមួយថៃនោះទេ ។
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here