វៀតណាម ប្រតិ​កម្មនឹង​ទាមទារកុំអោយ​ដកហូតឯកសារខុសច្បាប់​ពីជនអន្តោប្រវេសន៍​ជាង៧ម៉ឺន​នាក់ដែល​ភាគច្រេីន​ជាជនជាតិវៀត​ណាម - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, October 10, 2017

វៀតណាម ប្រតិ​កម្មនឹង​ទាមទារកុំអោយ​ដកហូតឯកសារខុសច្បាប់​ពីជនអន្តោប្រវេសន៍​ជាង៧ម៉ឺន​នាក់ដែល​ភាគច្រេីន​ជាជនជាតិវៀត​ណាម

អាយឌីអូឡូជីញ៉ូស

ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៧ នេះក្រសួងការបរទេសវៀតណាមថ្លែងការខណៈដែលសម្ដេចក្រឡាហោមសខេង ប្រតិកម្មដកហូតឯកសាររដ្ឋបាលខុសច្បាប់ពីជនអន្តោប្រវេសន៍ ​លោកស្រី ឡេ ធី​ធូ​ហាំង (Lê Thị Thu Hằng) បានមានប្រសាសន៍ក្នុងសន្ទរកថាយ៉ាងដូច្នេះថា កម្ពុជានឹងវៀតណាមជាមិត្តល្អនឹងគ្នាដោយមានសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អឥតខ្ចោះ ដោយយោងតាមស្មារតីនេះលោកស្រីទាមទាអោយប្រទេសកម្ពុជាយកចិត្តទុកដាក់បង្កេីតលក្ខណស្របច្បាប់ណាមួយជូនដល់ពលរដ្ឋកម្ពុជាដែលមានដេីមកំណេីតវៀតណាម លោកស្រីសង្ឃឹមយ៉ាងម៉ុតមាំថាប្រទេសទាំងពីនឹងមានចំណងសាមគ្គីល្អជានិរន្ត។

គូសបញ្ជាក់ផងដែរថាការថ្លែងបែបនេះគឺកេីតឡេីងបន្ទាប់ពីសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាអោយអគ្គស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ដកហូតឯកសាខុសច្បាប់ទៅជនអន្តោប្រវេសន៍៧ម៉ឺននាក់ដែលភាគច្រេីនជាជនជាតិវៀតណាម។ 

យ៉ាងណាមិញយេីងមិនទាន់បានទទួលការបំភ្លឺនឹងបកស្រាយជុំវិញករណីនេះនៅឡេីយទេពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការប្រតិកម្មពីសំណាក់វៀតណាមនេះ។
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here