ពលរដ្ឋជ្រុល​និយម​វៀតណាម ​ដៀលខ្មែរ រឿងកោះត្រល់​ដែលកំពុង​ធ្វេីពិធី​ប្រលងបវរកញ្ញា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, October 16, 2017

ពលរដ្ឋជ្រុល​និយម​វៀតណាម ​ដៀលខ្មែរ រឿងកោះត្រល់​ដែលកំពុង​ធ្វេីពិធី​ប្រលងបវរកញ្ញា

អាយឌីអូឡូជីញ៉ូស

ប្រភពព័ត៌មានមួយចំនួនបានដកស្រង់សម្ដី​ជនជាតិវៀតណាមជ្រុល​និយមមួយ​ក្ដាប់តូចដែលបោះសម្ដី​ឌឺដងផ្លែផ្កាមកកម្ពុជាមានខ្លះថា វៀតណាមខំរៀបចំឲ្យកម្ពុជាបានចូលរួមប្រលងបវរកញ្ញា​តែកម្ពុជាហាក់បីដូចជាមិនដឹងប្រវត្តិសាស្ត្រថាបច្ចុប្បន្នកោះត្រល់ជារបស់វៀតណាម។

ឯខ្លះទៀតថា​កោះត្រល់ពីមុនត្បិតនៅដែនអធិបតេយ្យភាពខ្មែរមែន តែឥលូវជារបស់វៀតណាម មិនតែប៉ុណ្ណោះថែមទាំងបង្ហាញផែនទីឯកតោ​ភាគីឥណ្ឌូចិន និងមានខ្លះទៀតដៀលខ្មែរកប់កប់មាត់តែម្ដង។

គូសបញ្ជាក់ផងដែរថា ព្រឹត្តការណ៍ក្ដៅគគុកនេះកេីតឡេីងដោយសារបវរកញ្ញាកម្ពុជា កញ្ញា ខ្លឹម សុគា បានទៅប្រកួតវគ្គចុងក្រោយនៃបវរកញ្ញាពិភពលោកនៅឯកោះត្រល់ ហេីយបញ្ហានេះមានការរិះគន់ថាជាចេតនារបស់វៀតណាមបំបាក់មុខខ្មែរ ដោយយកខ្មែរមកជាន់លេីដីកោះរបស់ខ្មែរ ហាក់បីដូចជាឲ្យបវរកញ្ញារូបនោះទទួលស្គាល់ទីនោះថាជាកម្មសិទ្ធិរបស់វៀតណាមយ៉ាងដូច្នោះដែរ។

តែយ៉ាងណាមិញយោងតាមសៀវភៅភូមិសាស្ត្រមួយចំនួនបានបញ្ជាក់ថាកោះត្រល់ពិតជារបស់កម្ពុជា ដែលឋិតលេីបន្ទាត់អធិបតេយ្យភាពកម្ពុជា ហេីយត្រូវវៀតណាមយកបានជាស្ថាពរដោយយោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៤ កន្លងទៅ ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here