វៀតណាម នៅកំពង់ឆ្នាំង​កំទេចរាន​អ្នកតាខ្មែរ​ដេីម្បីតាំងរូបគង់ស៊ីអីម តែត្រូវអាជ្ញាធរបង្ក្រាប - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, October 17, 2017

វៀតណាម នៅកំពង់ឆ្នាំង​កំទេចរាន​អ្នកតាខ្មែរ​ដេីម្បីតាំងរូបគង់ស៊ីអីម តែត្រូវអាជ្ញាធរបង្ក្រាប

អាយឌីអូឡូជីញ៉ូស

ពលរដ្ឋនៅឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានផ្ទុះការខឹងសម្បារដែលពលរដ្ឋអន្តោប្រវេសន៍ជនជាតិវៀតណាម បានកំទេចទីតាំងសក្ការៈបែបខ្មែរ គឺ អាស្រមអ្នកតាកោះក្រញ៉ាន ដេីម្បីយកទីតាំងអ្នកតានោះធ្វេីជាទីសក្ការៈគង់ស៊ីអីមបែបចិនវៀតណាមទៅវិញ ។

បញ្ហាដដែរ​នេះលោកមេឃុំឆ្នុកទ្រូគឺលោក សាំង ស៊ន បានអោយដឹងថាក្រោយពីមានការខឹងសម្បារពីពលរដ្ឋរួចមក អាជ្ញាធរ និងសមត្ថកិច្ចចម្រុះស្រុកបានចុះមកលេីករូបសំណាក់គង់ស៊ីអីមចេញវិញតាមការចង្អុលបង្ហាញពីអភិបាលខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់បន្តិចថា អ្នកតាកោះក្រញ៉ានជាអ្នកតាដែលពលរដ្ឋស្រុកកំពង់លែង និងអ្នកភូមិផាត់សណ្ដា គោរពបូជាជឿជាក់ណាស់ តែសុខៗជនជាតិអន្តោប្រវេសន៍វៀតណាមអស់នោះបែរជាកំទេចចោលក្រោមរូបភាពសុំសាងសង់ ហេីយប្ដូរទីសក្ការៈខ្មែរទៅជាសក្ការៈបែបវៀតណាមទៅវិញ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here