លោកវិល្លាមនឹងធ្វេីការ​ប្ដឹងចំពោះជន​ដែលអះអាង​ថាលោកចូលគណបក្ស ព្រោះជននោះមិនបានសួរនាំពីសាម៉ីខ្លួនមុនផ្សាយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, October 19, 2017

លោកវិល្លាមនឹងធ្វេីការ​ប្ដឹងចំពោះជន​ដែលអះអាង​ថាលោកចូលគណបក្ស ព្រោះជននោះមិនបានសួរនាំពីសាម៉ីខ្លួនមុនផ្សាយ

អាយឌីអូឡូជីញ៉ូស

ក្រោយបែកធ្លាយ​លិខិតអត់លេខ ដែលមានរូប លោក វិល្លាមគ័ង ថាលោក បានរត់​ទៅចូល​រួមជា​មួយ​គណបក្សខ្មែរ​សាធារណរដ្ឋ​របស់​លោក លន់ ឫទ្ធិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោក ដែលមហាជនធ្លាប់ស្គាល់ ត្រឹមតែជាអ្នកវិភាគ បែបឯករាជ្យតែប៉ុណ្ណោះ ។

មុននេះបន្តិច នៅលើគណនីផ្លូវការរបស់លោក បានចេញហើយ គឺលិខិតចំហបដិសេដថាលោក មិនបានចូលបក្សខ្មែរសាធារណរដ្ឋទេ៖

លិខិតចំហរ

គោរពជូនលោកប្រធានគណបក្សខ្មែរសាធារណរដ្ឋជាទីគោរពរាប់អានដ៏ជ្រៀលជ្រៅ

គោរពជូនគ្រប់បណ្ដាញសារពត៌មានក្នុងស្រុកទាំងអស់

ខ្ញុំបាទ វិល្លាម សុំជម្រាបអស់លោកលោកស្រីនឹងបណ្ដាញសារពត៌មានអោយបានជ្រាបថា ខ្ញុំពុំបានចូលគណបក្សណាមួយនោះទេ ហេីយចំពោះឯកសាស្ដីពីការសុំចូលគណបក្សខ្មែរសាធារណរដ្ឋទៀតសោត គឺខ្ញុំក៏ពុំបានដឹងដូចគ្នាដែរ

ដោយខ្ញុំសន្មត់ថាមានទុច្ចរឹតជនមានចេតនាធ្វេីបាបនឹងមួលបង្កាច់បង្ខូចឈ្មោះខ្ញុំដោយហេតុផលនយោបាយតែប៉ុណ្ណោះ ព្រោះលិខិតនេះស្រាប់តែលេចធ្លាយក្រោយ វិទ្យុវាយោបានធ្វេីបទសម្ភាស ពីអត្តសញ្ញាណរបស់ខ្ញុំ ជាពិសេសខ្ញុំសង្កេតឃេីញថាលិខិតសុំចូលគណបក្សនេះពុំមានចុះលេខស្របតាមក្រមរដ្ឋបាលនោះទេ អាស្រ័យហេតុនេះខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានគណបក្សជាទីគោរពរាប់អាននឹងចូលរួមសហការគ្នាជាមួយខ្ញុំដេីម្បីស្វែងរកជនខិលខូចទាំងនោះ ដេីម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នឹងយ៉ាងដាច់ខាត ។

សូមលោកប្រធានគណបក្សខ្មែរសាធារណរដ្ឋទទួលការគោរពរាបអានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ

សុំបណ្ដាញសាពត៌មានទាំងអស់ជ្រាបជាពត៌មាន

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here