លោកវិល្លាម បានបរិយាយ​ពីនរកសង្គម​ទាំង​៤យ៉ាង​ពិតជាចាក់​ដោត​ណាស់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, October 9, 2017

លោកវិល្លាម បានបរិយាយ​ពីនរកសង្គម​ទាំង​៤យ៉ាង​ពិតជាចាក់​ដោត​ណាស់

អាយឌីអូឡូជីញ៉ូស

លោកវិល្លាមជាអ្នកចូលចិត្តនិយាយពីបញ្ហាសង្គមនឹងជាមនុស្សម្នាក់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសង្គមខ្មែរ បានសរសេរថា ៖

នរកសង្គម៤យ៉ាង

១ ៖ គេអោយយេីងផឹកស៊ីសប្បាយហោកញ្ជ្រៀវលេីភក់ជ្រាំ ដោយព្យាយាមអោយយេីងសប្បាយរហូតភ្លេចមនសិកា ពុលនឹងភាពស៊ីវីល័យរហូតភ្លេចឈាមឯង នឹងកាប់ចាក់គ្នាដណ្ដេីមអ្វីដែលគេផ្ដល់អោយ « ពង្វក់យុវជន នឹងបំបាត់ជាតិនិយម »

២ ៖ បុព្វបុរសអ្នកស្នេហាជាតិជាច្រេីនត្រូវបានគេអូសក្បាលយកទៅបាញចោលក្រោមស្លាកក្បត់ជាតិ ហេីយគេចារជាប្រវត្តិសាស្ត្រអោយក្មេងជំនាន់ក្រោយមិនដឹងអីដៀលថែមទៀត « បង្រៀនយុវជនអោយវង្វេងប្រវត្តិសាស្ត្រ »

៣ ៖ ផ្ដល់ការគោរពទាំងទៅលេីជនឈ្លានពាន ហេីយថែមទាំងគោរពអោយតម្លៃថាជាអ្នកមានគុណ មេីលមុខសត្រូវច្រលំថាមិត្ត មេីលមុខឃាតករច្រលំថាជាអ្នកមានគុណ ទោះយល់ទោះដឹងតែមិនអាចធ្វេីអីបានក្រៅពីក្ដាប់ដៃងាកមុខចេញ« មេីលមុខសត្រូវមិនស្គាល់ច្រលំជាមិត្ត »

៤ ៖ គេអាចយកនឹងប្លន់ តែយេីងមិនអាចតវ៉ា គេអាចចោទនឹងចាប់ តែយេីងគ្មានសិទ្ធវ៉ែកញ៉ែក យេីងអាចទូលយេីងឍងាចទ្រ តែយេីងមិនអាចមានសិទ្ធបញ្ចេញសមត្ថភាព « ជាតិសាសន៍មួយដែលគ្មានសេរីភាពបរិបូរណ៍ »

៖ សម្គាល់នេះខ្ញុំនិយាយទូទៅ មិនបាននិយាយសម្ដីលេីប្រទេសណាទេ សម្រាប់ខ្ញុំ ប្រទេសកម្ពុជាជាប្រទេសពោរពេញដោយសន្តិភាព 😌😌 ពលរដ្ឋសុខសប្បាយ រស់នៅដោយកក់ក្ដៅបំផុត កម្ពុជាមិនមែនឋិតក្នុងសភាពដែលខ្ញុំលេីកឡេីងឡេីយ

ចំពោះអត្ថន័យនៃអត្ថបទមួយនេះវាពិតជាស៊ីជម្រៅយ៉ាងខ្លាំងដែលបានបកស្រាយពីតថភាពរបស់សង្គម តែយ៉ាងណាមិញសុំអស់លោកអ្នកអានមេត្តាគិតអោយបានវែងទេីបយល់ថាអត្ថបទនេះពិតជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតស្ទេីតែទាំងស្រុង
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here