ស្នងការ​កំពត​ប្រតិកម្ម​តប លោក វិល្លាម ករណីចាប់បារីអគ្គីសនី - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, November 8, 2017

ស្នងការ​កំពត​ប្រតិកម្ម​តប លោក វិល្លាម ករណីចាប់បារីអគ្គីសនី

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ ៖ កាលពីថ្ងៃទី ៥ នេះ ស្នងការខេត្តកំពតប្រតិកម្មតបនឹងលោកវិល្លាម ករណីដែលលោកវិល្លាម រិះគន់ធ្ងន់ៗទៅលេីសមត្ថកិច្ចរបស់ខេត្តកំពតដែលអនុវត្តន៍ច្បាប់មានចរិតលំអៀង សូម្បីបារីអគ្គីសនីក៍ចាប់ដែរ ។

ក្រោយមកស្នងការខេត្តកំពតក៏តបវិញថា ៖

នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចយើងបានទទួលព័ត៌មានថា នៅចំណុចរមណីយដ្ឋានឧទ្យានដងព្រែក ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត មានមនុស្សមួយក្រុមតូចបានប្រើប្រាស់បារីចម្លែក ហើយមានក្លិនគួរឲ្យកត់សម្គាល់ ។

ដោយមានការភ័យខ្លាចពីផលប៉ះពាល់ដល់សុខភាពកូនក្មេងតូចៗដែលបានអង្គុយក្បែរនោះ គាត់បានស្នើសុំដល់ក្រុមនោះដែរឲ្យធ្វើការបញ្ឈប់ ប៉ុន្តែពួកគាត់ហាក់បីដូចជាមិនអើពើ និងរឹតតែ​ផ្គើន​ខ្លាំងឡើង ទើបគាត់បានស្នើសុំមកឲ្យកម្លាំងសមត្ថកិច្ចរបស់យើងចុះទៅធ្វើការត្រួតពិនិត្យ ។

តាមរយៈនេះកម្លាំងសមត្ថកិច្ចយើងបានទៅដល់ទីតាំងដែលមានបញ្ហា ហើយបានឃើញក្រុមនោះកំពុងជក់បារីចម្លែក ដូចប្រជាពលរដ្ឋលោកបានផ្តល់ព័ត៌មានឲ្យប្រាកដមែន ដូចនេះកម្លាំងសមត្ថកិច្ចបានធ្វើការអញ្ជើញពួកគាត់មកពិនិត្យរកសារធាតុញៀនក្នុងបារីចម្លែកនោះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ឃើញថា វាជាប្រភេទ (ស៊ីសា) ដែលក្រសួងមហាផ្ទៃ និង​ប្រមុខរដ្ឋាភិបាល​ ប្រកាសហាមឃាត់ប្រើប្រាស់ ។

ការចុះទៅត្រួតពិនិត្យនេះ​  ខាងសមត្ថកិច្ចយើងពុំបានទទួលបញ្ជាពីខាងណាឡើយ គឺ​អនុវត្ត​ទៅ​តាម​តួនាទី​ ភារកិច្ច​ របស់​សមត្ថកិច្ច​តែប៉ុណ្ណោះ​ ។
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here