សម្ដេច ហ៊ុនសែន បញ្ជា ឲ្យស្រាវជ្រាវចំពោះព័ត៌មានថាសម្ដេចស្លាប់ដោយគេធ្វើឃាត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, November 27, 2017

សម្ដេច ហ៊ុនសែន បញ្ជា ឲ្យស្រាវជ្រាវចំពោះព័ត៌មានថាសម្ដេចស្លាប់ដោយគេធ្វើឃាត

អាយឌីអូឡូជីញ៉ូស

កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧នេះសារពត៌មាន FreshNews បានបំផ្ទុះថាសម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានគេធ្វេីឃាត តែករណីនេះត្រូវបានសាបវិញព្រោះ អង្គភាព ហ្វ្រេសញូវ បានបដិសេដនឹងបកស្រាយថា ត្រូវគេហេក

ហេីយកាលពីព្រឹកមិញមេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សព្វផ្សាយតាមផេកផ្លូវការរបស់លោកថា ៖ កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ 

ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ 

Facebook Fresh News ត្រូវបានក្រុមអនាមិក Hack ( លួច ) ដោយបង្ហោះខ្លឹមសារ ប្រមាថលើ សម្តេច ហ៊ុន សែន
សេចក្ដីប្រកាស
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here