ធី សុវណ្ណថា គម្រាមប្ដឹង មេឃុំបក្ស​សង្គ្រោះជាតិ៥០០០នាក់​ដាក់គុក - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, November 12, 2017

ធី សុវណ្ណថា គម្រាមប្ដឹង មេឃុំបក្ស​សង្គ្រោះជាតិ៥០០០នាក់​ដាក់គុក

អាយឌីអូឡូជីញ៉ូស

កាលពីថ្មីៗនេះកញ្ញាធីសុវណ្ណថា សកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងសារដូច្នេះថា ៖ មន្ត្រីឃុំCNRP “ថោកទាបណាស់” ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។

ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោក ក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ? ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជា ពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិ បំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ?

សូមពិចារណា ភស្តុតាងបញ្ជាក់ច្បាស់ថា កឹម សុខា មេបក្សCNRP “ក្បត់ជាតិ” បាននិយាយពីគម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍តាមប្រទេស សៀកបី និងយូហ្គោស្លាវី តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ ។

នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” តាមគំរូប្រទេសតួគី ដែលទើបតែចាប់ជនក្បត់ជាតិ ជាង៥ម៉ឺននាក់ ដាក់គុក... ។

ការថ្លែងបែបនេះបន្ទាប់ពីមន្ត្រីថ្នាក់ឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចុះចូលនឹងគណបក្សកាន់អំណាចក្នុងកាលៈទេសៈដ៏តឹងតែងនេះ

ធី សុវណ្ណថា
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here