ជេីងខ្លាំង​ប៉ះជេីងឆេីត៖ លោកវិល្លាម​បបួលធីសុវណ្ណថា ប្ដឹងទារកោះត្រល់ មកវិញកុំឲ្យខាំ តែខ្មែរគ្នាឯង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, November 17, 2017

ជេីងខ្លាំង​ប៉ះជេីងឆេីត៖ លោកវិល្លាម​បបួលធីសុវណ្ណថា ប្ដឹងទារកោះត្រល់ មកវិញកុំឲ្យខាំ តែខ្មែរគ្នាឯង

អាយឌីអូឡូជីញ៉ូស

កាលពីព្រឹកមិញនេះ ៖ កញ្ញា ធីសុវណ្ណា បានបង្ហោះសារថា ចាប់ពីថ្ងៃនេះគណបក្សសង្គ្រោះជាតិគឺជាបក្សក្បត់ជាតិ ជនណាមានសកម្មភាពជាមួយគណបក្សបក្សសង្គ្រោះជាតិគឺជា ជនក្បត់ជាតិ ហេីយបណ្ដឹងខ្ញុំនឹងដំណេីរការឆាប់ៗនេះ ។

ក្រោយបង្ហោះសារបែបនេះបាន៤ម៉ោង លោកសុខសុវណ្ណវឌ្ឍនាសារពង្ស ហៅ លោក William បានតបតវិញថា ៖ ខ្ញុំកំពុងរៀបគម្រោងចង់ប្ដឹង បញ្ហា កោះត្រល់ សង្ឃឹមថាយេីងបានសហការគ្នា ព្រោះប្អូនមានជំនាញខាងប្ដឹងស្រាប់ ចឹងសូមប្រេីជំនាញអោយមានប្រយោជន៍ កុំអោយគេវាយតម្លៃថា ខ្មែរខាំបានតែគ្នាឯងតែមិនហ៊ាននឹងបរទេស
អរគុណ ដោយក្ដីគោរពរាប់អាន 🙏

ការបង្ហោះសារឌឺដងទៅវិញទៅមកនេះគឺបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សដ៏ធំនៅកម្ពុជា៕
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here