ទស្សន​៧ឃ្លា​របស់ លោក វិល្លាម ធ្វេីឲ្យអ្នកក្រមានសង្ឃឹម និងឆ្លុះបញ្ចាំងពីចរិតអ្នកមាន មួយចំនួននា​បច្ចុប្បន្ន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, November 16, 2017

ទស្សន​៧ឃ្លា​របស់ លោក វិល្លាម ធ្វេីឲ្យអ្នកក្រមានសង្ឃឹម និងឆ្លុះបញ្ចាំងពីចរិតអ្នកមាន មួយចំនួននា​បច្ចុប្បន្ន

អាយឌីអូឡូជីញ៉ូស

៖ លោកវិល្លាម អ្នកវិភាគបញ្ហាសង្គមវ័យក្មេង និងជាអ្នកទស្សនបែបរូបីយ អស្តិរូប ហើយរូបនិយម បានបង្ហាញពីទស្សន៧ឃ្លា ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីចរិតរបស់ពួកអ្នកមាន និងអភិជនមួយចំនួននាពេលបច្ចុប្បន្ន ។

លោកបានសរសេរយ៉ាងដូច្នេះថា ៖

៖ សម្ភារៈនិយមជាឧបករណ៍ជួយសម្រួលដល់ការរស់នៅតែមនុស្សចេះតែយកសម្ភារៈនិយមមកធ្វេីជាឧបករណ៍សម្រាប់ទុកយកមកអួតគ្នាទៅវិញ

៖ ប្រភេទមនុស្សថោកទាបចូលចិត្តមេីលងាយអ្នកដទៃដោយសារគេក្រហេីយចូលចិត្តវាយតម្លៃមនុស្សលេីទ្រព្យសម្បត្តិ ព្រោះចង់លេីកតម្លៃថាខ្លួនថ្លៃថ្នូរ

៖ រថយន្តល្អសម្រាប់បិទបាំងបានតែកំដៅថ្ងៃ តែមិនអាចបិទបាំងភាពថោកទាបបានទេ 

៖ ភាពឆ្កួតលីលារបស់មនុស្សបច្ចុប្បន្នគឺលះបង់ពេលវេលាសម្រាប់រកក្ដីសុខដេីម្បីទៅស្វែងរកទ្រព្យសម្បត្តិទុកគ្រាន់បញ្ឈឺអ្នកដទៃអោយឈឺចាប់ 

៖ អ្នកក្រកេីតទុក្ខតែមួយគត់ គឺទុក្ខព្រោះចង់ក្លាយជាជាអ្នកមាន ឯអ្នកមានកេីតទុក្ខ៣យ៉ាង គឺទុក្ខពេលរកទ្រព្យ ទុក្ខពេលថែរក្សាទ្រព្យ នឹងទុក្ខព្រួយបារម្ភព្រោះខ្លាចរលាយទ្រព្យ

៖ ទ្រព្យសម្បត្តិមិនបានបញ្ជាក់ពីភាពថ្លៃថ្នូររបស់មនុស្សទេ តែមនុស្សច្រេីនតែបាត់បង់ភាពថ្លៃថ្នូរដោយសារការចង់បានទ្រព្យសម្បត្តិ

៖ មានទ្រព្យមិនបានសេចក្ដីថាមានសេចក្ដីសុខនោះទេ ព្រោះមហាសេដ្ឋីក៏ចេះទួញសោកយំយែកហូរទឹកភ្នែកដែរ

យ៉ាងណាមិញទស្សននេះយេីងខ្ញុំសុំអោយអស់លោកអ្នកអានមេត្តាសិក្សាស្រាវជ្រាវស្វែងយល់ និងវាយតម្លៃដោយខ្លួនឯងតាមការគួរ។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here