អ្នកវិភាគ ល្បីឈ្មោះ​គឺលោកវិល្លាម​មានគេប៉ុនប៉ង​ធ្វេីឃាតដល់ផ្ទះ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, November 2, 2017

អ្នកវិភាគ ល្បីឈ្មោះ​គឺលោកវិល្លាម​មានគេប៉ុនប៉ង​ធ្វេីឃាតដល់ផ្ទះ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង៥ល្ងាចនេះ គណនី William Guang បានបញ្ជាក់ថា ៖ បេីខ្ញុំមានបញ្ហាអីក៏ដោយ កុំយកបញ្ហាខ្ញុំចោទខ្មែរគ្នាឯងអោយសោះ ! មួយរយៈនេះ ខ្ញុំមិនសូវនៅផ្ទះទេតែមានបុគ្គលមួយក្រុមប្លែកមុខ ជិះទៅជិះមក មានអ្នកខ្លះចាំខ្ញុំនៅមុខផ្ទះតែម្ដង មួយថ្ងៃជិះកាត់ផ្ទះនឹងមេីលផ្ទះខ្ញុំចង់១០០ដង ហេីយទៅណាក៏ឃេីញដែរ វាមិនចៃដន្យទេ មានអ្នកខ្លះថតផ្លាកលេខឡានតែម្ដង ហេីយកាន់តែប្រហេីនទៀតគឺ ម្សិលមិញនេះវេលាម៉ោង១២ថ្ងៃ មានជនអនាមិកម្នាក់ចតម៉ូតូវៀងកាម៉េរា ហេីយចូលក្នុងផ្ទះសួរអ្នកយាមផ្ទះខ្ញុំតែម្ដង ថា ខ្ញុំនៅឬអត់ ? ម្ចាស់ឡាន ឡង់គ្រីសឺ ពណ៌សនឹងនៅឬអត់ ?

អ្នកយាមឆ្លេីយថាមិនដឹងទេ ចុះបងឯងមានការអីបានមករកគាត់ វាក៏បែរជាឆ្លេីយថាខ្ញុំអ្នកណាត់វាមក

តែទម្លាប់ខ្ញុំមិនដែលណាត់នរណាមកផ្ទះទេ កុំនិយាយធ្វេីភ្លេីពេក

ពេលនេះខ្ញុំនឹងអោយគេឆែករករូបក្រុមពួកវានេះអោយឃេីញ ហេីយខ្ញុំនឹងអោយមេធាវីខ្ញុំដាក់ពាក្យប្ដឹងចូលក្រសួងមហាផ្ទៃ ពីបទរៀបចំបណ្ដាញដេីម្បីប្រព្រឹត្តល្មេីស មនុស្សឃាតគិតទុកជាមុន

សង្ឃឹមថារាជរដ្ឋាភិបាលនឹងការពារខ្ញុំ .....! កុំអោយមានជនឆ្លៀតឱកាសសម្លាប់មនុស្សរុញស្ថានការ បង្កេីតស្ថានការអោយសោះ

ជីវិតខ្ញុំម្ដាយខ្ញុំបង្កេីតមកមិនដេីម្បីអោយគេសម្លាប់នោះទេ

«យ៉ាងណាមិញបញ្ហានេះមិនទាន់ត្រូវបានមន្ត្រីជំនាញមានសមត្ថកិច្ចចេញមុខបកស្រាយនឹងស្វែងរកជនអនាមិកអស់នោះនៅឡេីយទេ»
 

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here