លោកស្រី​ ឃុត សុភាព ប្រឈម​នឹង​ការបាត់​បង់​តំណែង​អនុប្រធាន​មន្ទីរព័ត៌មាន ក្រោយរិះគន់បញ្ហា​លិចលូ​ពេលភ្លៀង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, September 23, 2017

លោកស្រី​ ឃុត សុភាព ប្រឈម​នឹង​ការបាត់​បង់​តំណែង​អនុប្រធាន​មន្ទីរព័ត៌មាន ក្រោយរិះគន់បញ្ហា​លិចលូ​ពេលភ្លៀង

អាឌីអូឡូជី

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៧ នេះ លោក ឃុតសំខាន់ ប្រធានមន្ទីរព័ត៌មានបានដាក់លិខិត សុំដកដំណែង លោកស្រី ឃុត សុភាព ពីការងារបន្ទាប់ពី លោកស្រី ឃុត សុភាព បានរិះគន់ធ្ងន់ៗលេីបញ្ហាភ្លៀងលិចក្រុង ។

បើតាមលោក ឃុត សំខាន់ បានបញ្ជាក់ហើយថា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ ពោល គឺថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ មន្ទីរព័ត៌មានរាជធានីភ្នំពេញ នឹងដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើរបញ្ចប់មុខតំណែងរបស់លោកស្រី ឃុត សុភាព ហើយនឹងយកលិខិតនេះទៅដាក់ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។

មុនមានចំណាត់ការដ៏ធ្ងន់ធ្ងរនេះ យេីងសង្កេត ថា លោក ជំទាវ ហ៊ុន ស៊ីណាត បានយកផ្សាយបន្ត និងទាមទារឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដក អ្នកស្រី ឃុត សុភាព ដោយផ្អែកលេីមូលដ្ឋានថាអ្នកស្រីបានមេីលងាយជាតិសាសន៍របស់ខ្លួន។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here